


ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រ កម្ពុជា ធ្វើម្ចាស់ផ្ទះ១លើកឈ្នះមេដាយមាសច្រើនជាងកន្លះសតវត្សដើរប្រកួតលើទឹកដីគេ។ ហើយអ្វីដែលកាន់តែចាប់អារម្មន៍ទៀតនោះ គឺកម្ពុជា បានបំបែកកំណត់ត្រាថ្មីរបស់កម្ពុជានៅស៊ីហ្គេម គឺឈ្នះមេដាយ រាល់ថ្ងៃ នៃការប្រកួត រយ:ពេល១២ថ្ងៃ។
ខាងក្រោមនេះគឺជាចំនួនមេដាយ ដែលកម្ពុជាឈ្នះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គិតតាមថ្ងៃនិមួយៗ ចាប់ពីថ្ងៃទី០៤ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៖
ថ្ងៃ | ចែកមេដាយសរុប | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឹទ្ធ | មេដាយសរុប កម្ពុជាឈ្នះ |
ថ្ងៃទី៤ ឧសភា | ៩ | ៥ | ៤ | ០ | ៩ |
ថ្ងៃទី៥ ឧសភា | ពិធីបើក | ||||
ថ្ងៃទី៦ ឧសភា | ៤៨ | ១៤ | ៧ | ១១ | ៣២ |
ថ្ងៃទី៧ ឧសភា | ៤៧ | ១០ | ១០ | ១១ | ៣៦ |
ថ្ងៃទី៨ ឧសភា | ៧២ | ៨ | ១០ | ១០ | ២៦ |
ថ្ងៃទី៩ ឧសភា | ៤១ | ២ | ៨ | ៧ | ២២ |
ថ្ងៃទី១០ ឧសភា | ៤៨ | ៨ | ២ | ១០ | ១៤ |
ថ្ងៃទី១១ ឧសភា | ៤៨ | ៩ | ៣ | ៥ | ១៧ |
ថ្ងៃទី១២ ឧសភា | ៤៣ | ២ | ៣ | ៩ | ១៤ |
ថ្ងៃទី១៣ ឧសភា | ៤៣ | ១ | ៦ | ១៩ | ២៦ |
ថ្ងៃទី១៤ ឧសភា | ៧៤ | ៦ | ៨ | ២២ | ៣៦ |
ថ្ងៃទី១៥ ឧសភា | ៤៣ | ៦ | ៧ | ៩ | ២២ |
ថ្ងៃទី១៦ ឧសភា | ៦៣ | ១០ | ៦ | ១៤ | ៣០ |
មេដាយសរុប | ៥៧៩ | ៨១ | ៧៤ | ១២៧ | ២៨២ |
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានបិទបញ្ជប់កាលពីរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី៤ ក្នុងតារាងមេដាយសរុប ឈ្នះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង មេដាយសំរឹទ្ធ ១២៧គ្រឿង មេដាយសរុបចំនួន ២៨២គ្រឿង៕





