ក្រុម​បាល់ទាត់​អាហ្សង់ទីន បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លើក​ទី​១៥ ស្មើ​គ្នា​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ហើយ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល ដោយ​លទ្ធផល ១ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ទីក្រុង Rio de Janeiro ព្រឹក​ថ្ងៃ​អាទិត្យ ទី១១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

លើ​ទីលាន​កីឡដ្ឋាន Maracanã Stadium ក្រោម​​ការ​កាត់​ក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល Esteban Ostojich របស់​អ៊ុយរុយហ្គាយ ដែល​មាន​ទស្សនិកជន​ប្រមាណ​ជិត​៨ពាន់​នាក់​ចូល​ទស្សនា កីឡាករ Ángel Fabián Di María ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​អាហ្សង់ទីន នៅ​នាទី​ទី២២ ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​បញ្ចប់​ការ​ប្រកួត។

សរុប​លទ្ធផល​ប្រចាំ​ពាន 2021 Copa América ក្រុម​៖
-លេខ១ អាហ្សង់ទីន
-លេខ២ ប្រេស៊ីល
-លេខ៣ កូឡុំប៊ី
-លេខ៤ ប៉េរូ
-អ្នក​ទាត់​បញ្ជូល​ទី​ច្រើន​ជាង​គេ​គឺ Leonel Messi (អាហ្សង់ទីន)
-អ្នកចាំទី​ល្អ​ជាង​គេ​គឺ Emiliano Martínez (អាហ្សង់ទីន)
-កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​គឺ​ Leonel Messi (អាហ្សង់ទីន)
-ក្រុម Fair Play បាន​ទៅ​ប្រេស៊ីល

ជាមួយ​គ្នា​នេះ​ដែរ​ នេះ​ជា​លើក​ដំបូង​ដែល Messi ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាមួយ​ជម្រើស​ជាតិ​ឈុត​ធំ​​ខ្លួន ខណៈ​រូប​គេ​ធ្លាប់​ឈ្នះ​ជើង​ឯក FIFA World Cup U-20 កាល​ពី​ឆ្នាំ​២០០៥ ម្តង​និង​ឈ្នះ​មេដាយ​មាស​​អូឡាំពិក (ឈុត U-23) ​ឆ្នាំ​២០០៨ ម្តង។

សរុប​អ្នក​ឈ្នះ​ជើង​ឯក​ពានរង្វាន់ Copa América ច្រើន​ជាង​គឺ​១៥លើក​ស្មើ​គ្នា​រវាង​អាហ្សង់ទីន និង​ប៉ារ៉ាហ្គាយ៖
-អាហ្សង់ទីន៖​១៩២១,១៩២៥,​១៩២៧,​១៩២៩,​១៩៣៧,​១៩៤១,​១៩៤៥,​១៩៤៦,​១៩៤៧,​១៩៥៥,​១៩៥៧,​១៩៥៩,​១៩៩១,​១៩៩៣,​២០២១
-អ៊ុយរ៉ាហ្គាយ៖​១៩១៦,​១៩១៧,​១៩២០,​១៩២៣,​១៩២៤,​១៩២៦,​១៩៣៥,​១៩៤២,​១៩៥៦,​១៩៥៩,​១៩៦៧,​១៩៨៣,​១៩៨៧,​១៩៩៥​និង​២០១១

Telegram-Troryorng
Share.