ក្រោយចប់ព្រឹត្តិការណ៍ប្រកួតកិឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា នឹង​រៀប​ចំធ្វើម្ចាស់ផ្ទះ​ប្រកួត​កីឡាអេឡិច ត្រូនិកពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Sout​heast Asia Cup ឬ MSC 2023) លំដាប់ថ្នាក់អន្ដរជាតិដែលជាលើកដំបូងមិនធ្លាប់មាន។

ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មានដូចជា៖ កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សឹង្ហបុរី, ហ្វីលីពីន, វៀត​ណាម, ឡាវ, ថៃ, អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។

ក្នុង​នោះ​ក្រុម​ទាំង​​អស់​នឹង​ត្រូវ​បែង​ចែក​ទៅ​តាម​ចំនួន Slot ដែលនឹងផ្តល់ជូនតាមប្រទេសនីមួយៗ រួមមាន៖ ឥណ្ឌូនេស៊ី មាន ២ក្រុម, ហ្វីលីពីន មាន ២ក្រុម, ម៉ាឡេស៊ី មាន ១ក្រុម, កម្ពុជា មាន ១ក្រុម,
សឹង្ហបុរី មាន ១ក្រុម, មីយ៉ាន់ម៉ា មាន ១ក្រុម, តួគី មាន ១ក្រុម, មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង មាន ១ក្រុម, អាមេរិកខាងជើង មាន ១ក្រុម, ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- យក ១ក្រុមចំពោះ​ការចំណាយ គឺ​ជា​បន្ទុក​របស់​ក្រុមហ៊ុន MOONTON GAMES។

គួររំលឹកថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និង​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕

Share.