ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Dinko Jeličić និងប្រធានក្រុម Cristiano Ronaldo បានវាយបកយកឈ្នះ Al Shabab ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Prince Faisal bin Fahd Stadium សប្តាហ៍ទី២៨ ក្របខណ្ឌ Saudi Professional League រដូវកាល ២០២២-២៣ កាលពីរាត្រីថ្ងៃទី២៣ ខែឧសភា។

៣គ្រាប់ជ័យជម្នះរបស់ Al Nassr FC ស៊ុតបញ្ចូលទីដោយកីឡាករ Anderson Talisca នៅនាទី 44′​, Ghareeb នៅនាទី 51′ និង Ronaldo នៅនាទី 59′ បន្ទាប់ពី Al Shabab ស៊ុតនាំមុខ ២-០ ដោយកីឡាករ Cristian Guanca នៅនាទី 25′ 40′

យ៉ាងណាមិញបច្ចុប្បន្នក្រុមបាល់ទាត់ Al Ittihad FC ឡើងទៅឈរកំពូលតារាងនៃលីគកំពូល Saudi Professional League ជាមួយ៦៦ពិន្ទុ ខណ: Al Nassr ធ្លាកទៅឈរលេខ២ជាមួយ៦៣ពិន្ទុ។

គួរដឹងថាលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល៕

ទស្សនាវីដេអូ Al Nassr វាយបកយកឈ្នះ Al Shabab ៣-២

តារាងចំណាត់ថ្នាក់នៃលីគកំពូល Saudi Professional League គិតត្រឹមសប្តាហ៍ទី២៨៖

Share.