ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការ​ធ្វើម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

មុនធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ គិតចាប់​ពីឆ្នាំបង្កើតឡើងដំបូងនៅឆ្នាំ២០០១ កម្ពុជាធ្លាប់បានចូលរួមប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានចំនួន១០លើក ហើយ​នេះ​ជា​ឆ្នាំនិមួយៗដែលកម្ពុជាចូលរូម​ និងបាន​ឈ្នះមេដាយ មាន​ដូច​ខាង​ក្រោម៖

ចូលរួមម្ចាស់ផ្ទះរៀបចំមេដាយមាសមេដាយប្រាក់មេដាយសំរឹទ្ធមេដាយសរុប
លើកទី១ ឆ្នាំ២០០១ម៉ាឡេស៊ី
លើកទី២ ឆ្នាំ២០០៣វៀតណាម
លើកទី៣ ឆ្នាំ២០០៥ហ្វីលីពីន
លើកទី៤ ឆ្នាំ២០០៨ថៃ
លើកទី៥ ឆ្នាំ២០០៩ម៉ាឡេស៊ី
លើកទី៦ ឆ្នាំ២០១១ឥណ្ឌូនេស៊ី
លើកទី៧ ឆ្នាំ២០១៤មីយ៉ាន់ម៉ា
លើកទី៨ ឆ្នាំ២០១៥សិង្ហបុរី
លើកទី៩ ឆ្នាំ២០១៧ម៉ាឡេស៊ី១០
លើកទី១០ ឆ្នាំ២០២០ហ្វីលីបីន (មិនរៀបចំ)
លើកទី១១ ឆ្នាំ២០២២ឥណ្ឌូនេស៊ី១០១១២៨
សរុប១៤៣៨៣៦៨៨

គិត​មុន​កម្ពុជារៀបចំព្រឹត្តិការណ៍​ប្រចាំប្រវត្តិសាស្ត្រ​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅ​ឆ្នាំ២០២៣ ចាប់​តាំង​ពី​ឆ្នាំ២០០១មក កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួតបានចំនួន ១០លើក និងបាន​ឈ្នះមេដាយ​រុប ៨៨គ្រឿង មេដាយមាស ១៤គ្រឿង មេដាយប្រាក់ ៣៨គ្រឿង និងមេដាយសំរឹទ្ធ ៣៦គ្រឿង៕

Share.