យោងតាមការចុះផ្សាយរបស់ China PR National Football Team 中國國足 បានឲ្យដឹងថាក្រុមជម្រើសជាតិចិន ក្រោមការដឹកនាំរបស់លោក Aleksandar Janković បានណាត់ មីយ៉ាន់ម៉ា និងប៉ាឡេស្ទីន ប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ខែមិថុនា ខាងមុខ។

កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិចិន៖
-ចិន vs មីយ៉ាន់ម៉ា ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣
-ចិន vs ប៉ាឡេស្ទីន ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣
ទីកន្លែង៖ កីឡដ្ឋាន Dalian Suoyuwan។

មូលហេតុក្រុមជម្រើសជាតិចិន ណាត់ មីយ៉ាន់ម៉ា និងប៉ាឡេស្ទីន ប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day គឺដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023 នៅប្រទេសកាតា។

ដោយប្រទេសចិន ស្ថិតនៅពូល A ជាមួយ ម្ចាស់ផ្ទះកាតា, តាជីគីស្ថាន និង លីបង់ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា រហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ខណ:ក្រុមជម្រើស​ជាតិបង់ក្លាដែស បាន​ណាត់ក្រុមជម្រើស​ជាតិ​កម្ពុជា ប្រកួត​មិត្តភាព​អន្តរជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ (FIFA Day) ដើម្បីកម្តៅសាច់ដុំត្រៀម​ចូលរួមប្រកួត​ក្នុងពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង SAFF Champion 2023 ធ្វើឡើងនៅ​ប្រទេស​ឥណ្ឌា។

ដោយឡែក​ក្រុម​ជម្រើសជាតិកម្ពុជាវិញ នេះ​គឺ​ជា​ជំនួប​ដំបូង​ហើយ​របស់​​លោក Félix Dalmás ដែលដឹកនាំក្រុមកម្ពុជាប្រកួត បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បាន​ប្រកាស​តែង​តាំង ជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី០២ មេសា ឆ្នាំ២០២៣ ជំនួសលោក Honda ក្រោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ស៊ីហ្គេម លើកទី៣២៕

Share.