


បន្ទាប់ពីឈ្នះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-០ កាលពីជើងទី១ នៅកីឡដ្ឋានគិរីវង់ នៃវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ធ្វើឲ្យក្រុមបាល់ទាត់ភ្នំពេញក្រោនក្លាយជាក្រុមតែមួយគត់ដែលមិនចាញ់សោះ នៅក្នុងការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣។
ខណ:ការប្រកួតបន្តជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ភ្នំពេញក្រោននឹងបើកទ្វារផ្ទះទទួលគិរីវង់សុខសែនជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋាន ស្មាត អរ អេស អិន ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។



គ្រូបង្វឹកភ្នំពេញក្រោន Oleg Starynskyi និយាយពីការប្រកួតទល់ក្រុមគីរីវង់សុខសែនជ័យសប្តាហ៍នេះ៖ «យើងរីករាយដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យើងកំពុងតែរៀបចំខ្លួនដើម្បីការប្រកួតទល់គីរីវង់ ក្រុមរបស់យើងកំពុងមានភាពសហការគ្នាល្អ»។
«យើងបន្តធ្វើអ្វីគ្រប់យ៉ាងបានល្អ យើងបានឈ្នះ ៣ គ្រាប់មកហើយនៅការប្រកួតក្រៅដី ពេលនេះយើងមានការប្រកួតក្នុងដី ប៉ុន្តែខ្ញុំមិនគិតថាវាជាការប្រកួតងាយស្រួលនោះទេ ខ្ញុំមិននិយាយអ្វីច្រើនពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ យើងគិតពីការប្រកួតទល់គីរីវង់នៅវគ្គនេះសិន»៕
កម្មវិធីប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២៖





