អាជ្ញាកណ្តាលជនជាតិ​ប៉ូឡូញ គឺលោក Szymon Marciniak នឹងកាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ Man City ទល់នឹង Inter Milan ក្នុងពានរង្វាន់ UEFA Champions League ឆ្នាំ ២០២២-២៣ នៅកីឡដ្ឋាន Atatürk Olympic រាត្រីថ្ងៃទី១០ ខែមិថុនា វេលាម៉ោង ២:០០ នាទីរំលងអធ្រាត្រ។

លោក Szymon Marciniak កើតនៅទីក្រុង Płock (ផុក) នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨១ បច្ចុប្បន្នមានវ័យ៤១ឆ្នាំ មានបងប្រុសជាអាជ្ញាកណ្តាលដូចគ្នា គឺលោក Tomasz Marciniak ខណ:លោកបានក្លាយជាមន្ត្រីរបស់ FIFA ដំបូងនៅឆ្នាំ ២០១៣។

លោក Szymon Marciniak ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាជ្ញាកណ្តាល​ប៉ូឡូញ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ម្នាក់ ពោលគឺលោកធ្លាប់ត្រូវបានតែងតាំងឲ្យកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA European អាយុក្រោម២១ឆ្នាំ។

នៅឆ្នាំ ២០១៦ លោកគឺជាអាជ្ញាកណ្តាលកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ Polish Cup ហើយកាន់តែពិសេសថែមទៀតនោះគឺវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup ឆ្នាំ២០១៨ ក្នុងជំនួបរវាង Real Madrid ទល់នឹង AT-Madrid មុនទទួលបន្ទុកវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២។

លោក Szymon Marciniak កាត់សេចក្តីក្នុងព្រឹត្តិការណ៍ World Cup ២០២២ មានដូចជា៖
-អាហ្សង់ទីន ២-១ អូស្ត្រាលី នៅវគ្គ១៦ក្រុមចុងក្រោយ
-បារាំង ២-១ ដាណឺម៉ាក វគ្គជម្រុះក្នុងពូល D
-អាហ្សង់ទីន ៣-៣ (4–2) បារាំង វគ្គផ្តាច់ព្រ័ត្រ។

លោក Szymon Marciniak ជនជាតិ​ប៉ូឡូញ

អាជ្ញាកណ្តាល​កាត់សេចក្តី
–អាជ្ញាកណ្តាល​លើ​ទីលាន៖ លោក Szymon Marciniak ជនជាតិ​ប៉ូឡូញ
–ជំនួយការ​អាជ្ញាកណ្តាល​ទី១៖ លោក Pawel Sokolnicki ជនជាតិ​ប៉ូឡូញ
–ជំនួយការ​អាជ្ញាកណ្តាល​ទី២៖ លោក Tomasz Listkiewicz ជនជាតិ​ប៉ូឡូញ
–មន្រ្តី​អាជ្ញាកណ្តាល​ទី៤៖ លោក Istvan Kovacs ជនជាតិហុងគ្រី-រ៉ូម៉ានី។

ខណ:ជំនួយការអាជ្ញាកណ្តាលសម្រាប់ប្រព័ន្ធ VAR គឺលោក Tomasz Kwiatkowski ជនជាតិ​ប៉ូឡូញ៖
ជំនួយការ VAR ទី១៖ Tomasz Kwiatkowski ជនជាតិ​ប៉ូឡូញ
ជំនួយការ VAR ទី២៖ Bartosz Frankowski ជនជាតិ​ប៉ូឡូញ
ជំនួយការ VAR ទី៣៖ Marco Fritz ជនជាតិអាល្លឺម៉ង់៕

Share.