ព្រះសីហនុ÷ រថយន្ត Rang Rover មួយគ្រឿងត្រូវភ្លើងឆាបឆេះម៉ត់ទាំងកណ្តាលអធ្រាត្រ ស្ថិតក្នុងចំនុច ក្រុម០១ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

តាមលោក វីរៈសេនីយ៍ឯក អុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១:២០ នាទី មានករណីឆាបឆេះរថយន្តមួយគ្រឿងម៉ាក់ Rang Rover ស្លាកលេខ កម្ពុជា𝐅𝐂𝐀𝐈1668 ពណ៌ស ដែលមានម្ចាស់ឡានឈ្មោះ គឹម ភាង បានជួលរថយន្តអោយទៅ ឈ្មោះ  អាហ្វុង ជាជនជាតិចិន ជាអ្នកបើកបរ បណ្តាលឲ្យរថយន្ឆេះម៉ត់គ្មានសល់ត្រឹមពេល៣០នាទីប៉ុណ្ណោះ។

 ក្នុងប្រតិបត្តិការណ៍នោះដែរគេឃើញមានរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងចេញជួយអន្តរាគមន៍ ដោយប្រើទឹកអស់ចំនួន២ឡានទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង០១៖៥០នាទី ថ្ងៃដដែរ៕

អត្ថបទ៖ព្រះសីហនុ

Share.