ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូដឹកជញ្ជូនម្ហូបអាហារE-Get និង PassApp មួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ដេកដួលនៅនិងកន្លែងនាវេលា ម៉ោង៩និង ៤០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវបុរីគុជអាសុី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ Pass App មួយគ្រឿងពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 1TL-1137 បើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើត Pass Appក៏បានធ្វើកាវ៉ៃភ្លើងសញ្ញាបត់មកខាងឆ្វេងដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក HondaDream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-2145 បើកបរដោយយុវជនម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនE-Get បានបើកម៉ូតូព្យាយាមវ៉ាជេងនិងPassApp តែវ៉ាមិនផុតក៏បុកប៉ះគ្នានិងPassAppកំពុងឆ្លងផ្លូវតែម្តង។ហើយ បណ្តាលឲ្យយុវជនរូបនោះរងរបួសស្រាល ដេកនៅនិងកន្លែងកើតហេតុតែម្តង។


ក្រោយពេលកើតហេតុជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុចុះមកកន្លែងកើតហេតុនិងសម្របសម្រួលគ្នា រវាងភាគីទាំង ដោយបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយភាគីPassApp សងសំណង់ថវិការ បន្តិចបន្ទួចដល់ភាគីម៉ូតូ ដើម្បីព្យាបាលរបួស និង យកPassApp ជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ ព្រះសីហនុ

Share.