ឧកញ៉ា ស្រី ណារួម ឬដែលអ្នកលេងបណ្ដាញសង្គមស្គាល់ជាទូទៅថាម៉ែរួយ បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជាង៦ម៉ឺនដុល្លារដើម្បីកសាងផ្លូវនិងធ្វើលូ ប៉ុន្តែដោយសារតែឡានដឹកដីនិងចាក់ដីធ្ងន់បើកបរបណ្ដាលឱ្យផ្លូវខូចខាត គម្របលូបែក បណ្ដាលឱ្យឧកញ៉ារូបនេះ មានក្ដីបារម្ភជាខ្លាំងចំពោះសុវត្ថិភាពចំពោះអ្នកដំណើរជាពិសេសអ្នកបើកបរម៉ូតូ។
នៅក្នុងសារមួយដែលជំទាវឧកញ៉ា ស្រីណារួម ហៅម៉ែរួយ បានបង្ហោះចែករំលែកនៅលើបណ្ដាញសង្គម បុគ្គលល្បីនិងមានឥទ្ធិពលនៅអនឡាញរូបនេះបានចេញមកត្អូញត្អែរនិងបង្ហាញក្ដីបារម្ភចំពោះសុវត្ថិភាពអ្នកដំណើរ ព្រមទាំងទទូចសុំឱ្យមានចូលរួមសហការថែរក្សារួមគ្នា។ «ទាំងធ្វើផ្លូវនឹងដាក់លូត្រូវចំណាយអស់លុយជាង6មុឺនដុល្លារជាថវិកានាងខ្ញុំផ្ទាល់អត់បានរៃអង្គាសពីបងប្អូនណាទេធ្វើដើម្បីយើងធ្វើដំណើរស្រួលទាំងអស់គ្នា សូមសំណូមពរបងប្អូនដែលបើកឡានចាក់ដីរឺដឹករបស់ធ្ងន់ៗមេត្តាជួយដឹកកុំជាន់លូបែកហើយមិនអើពើវាគ្រោះថ្នាក់ណាស់សំរាប់អ្នកដែលគាត់ជិះម៉ូតូ



ការចេញមកសំណូមពរយ៉ាងទទូចដូច្នេះត្រូវបានអ្នកលេងបណ្ដាញសង្គមកោតសរសើរខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌របស់ឧកញ៉ាចិត្តបុណ្យរូបនេះ ដែលបានចំណាយលុយក្នុងហោប៉ៅរបស់ខ្លួន មកកសាងផ្លូវដើម្បីជាប្រយោជន៍សាធារណៈ ក៏ដូចជាសំណូមពរដល់អ្នកដែលបានប្រើប្រាស់ផ្លាស់ចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យផ្លូវនេះជាប់ធន់ ប្រើប្រាស់ជាប្រយោជន៍រួមបានយូរ ព្រមទាំងអំពាវនាវដល់អ្នកបររថយន្តធំៗឱ្យមានការប្រុងប្រយ័ត្នកុំបើកពាសលើមាត់លូ បណ្ដាលឱ្យបែក ខូចខាត ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដែលបើកបរម៉ូតូក៏សឹងមាន។



ប្រភព៖ Srey Narourm ម៉ែរួយ


