ការប្រកួតពានរង្វាន់ក្នុងតំបន់អាស៊ី AFC Asian Cup U23 បានរៀបចំការចាប់ឆ្នោតជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការសហព័ន្ធកីឡាអាស៊ាន ដែលមានមូលដ្ឋាននៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ស្របពេលដែលក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជា ស្ថិតនៅពូល J ជាមួយជើងខ្លាំង អារ៉ាប់ប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី។

ខាងក្រោមនេះជាលទ្ធផលចាប់ឆ្នោតសម្រាប់ពានរង្វាន់ AFC ASian Cup U23៖

ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមការប្រកួតនៅក្នុងពូល J ដែលចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្រុមលេខ១ក្នុងពូល នឹងទទួលបានកៅអីដោយស្វាយប្រវត្ត ទៅជុំផ្តាច់ព្រ័ត្ត នៅឯប្រទេសកាតា និងក្រុមលេខ២ល្អ ចំនួន៤ក្រុម ក្នុងចំណោម ១១ពូល ក៏ទទួលបានកៅអីទៅជុំផ្តាច់ព្រ័ត្រដូចគ្នា។

គួររំលឹកដែលថា សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC Asian Cup U23 បង្តើតឡើងដំបូង២០១៣ ដោយគ្រានោះប្រទេសអូម៉ង់ គឺជាស្ថាប័នម្ចាស់ផ្ទះ ហើយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង។

ដោយឡែក សម្រាប់ក្រុមជម្រើជាតិអារ៉ាប់ប៊ីសាអូឌីត គឺជាម្ចាស់ជើងឯក ឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះលើអ៊ូសបេគីស្ថាន ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Milliy ទីក្រុងTashkent ប្រទេស អ៊ូសបេគីស្ថាន។ ២គ្រាប់របស់អារ៉ាប់ប៊ីសាអូឌីត A. Al-Ghamdi នៅនាទី៤៨ និងAl-Buraikan ធ្វើបាននៅនាទី ៧៤៕

Share.