សៀមរាប ៖ លោក លួន ណាំ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ជួបគ្រោះអកុសល រអិលជើង ធ្លាក់ចូលក្នុងអាងក្រពើ បណ្តាលឲ្យខាំស្លាប់ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះរបស់ជនរងគ្រោះ ទល់មុខវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ លួន ណាំ ភេទប្រុស អាយុ៦៣ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរមើលក្រពើតាមអាងនិមួយៗ ជាអកុសលរអិលជើងធ្លាក់ចូលអាង ត្រូវបានហ្វូងសត្វក្រពើដេញខាំ ស្រែកហៅឲ្យគេឯងជួយ តែអ្នកនៅក្នុងផ្ទះ មិនឮ ត្រូវបានព្រះសង្ឃ និមន្តតាមផ្លូវក្បែរនោះឮសូរសម្លេងស្រែក ទើបឆោឡោ ហៅនាំគ្នាចុះទៅជួយយកជនរងគ្រោះ តែបានស្លាប់បាត់ទៅហើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.