ភ្នំពេញ ៖ រថយន្តគ្លីនិកឯកជនចំនួន៣គ្រឿង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌមានជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ ចាប់ឃាត់នាំយកទៅរក្សាទុកនៅសាលាខណ្ឌ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមរថយន្តទាំងនោះ បន្តធ្វើសកម្មភាពល្មើស ដោយចេញលួចដឹកសព ជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយពីវធានការ បម្រាមរបស់ក្រសួងសុខាភិបាល ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ រថយន្តគ្លីនិកឯកជនមួយចំនួននៅតែផ្គើន ទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាល ដែលបានហាមឃាត់ ដោយលួចធ្វើសកម្មភាពចេញទៅដឹកសព ជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ហើយការចេញលួចដឹក សព ជនរងគ្រោះ នោះទៀតសោត គិតតម្លៃសេវា កប់ពពក ហួសហេតុពេក ក្នុង១គីឡូម៉ែត្រ ៣០ដុល្លារទៅ៤០ដុល្លារ ។

ពលរដ្ឋបន្តទៀតថា រថយន្តគ្លីនិកមួយចំនួន តែងតែរត់ដណ្តើមយកជនរងគ្រោះ បង្កភាពអាណាធិបតេយ្យ រហូតដល់ឈ្លោះបង្កហឹង្សាដាក់គ្នាជារឿយៗ ។

ដោយសារបាតុភាពទាំងនេះ ទើបក្រសួងសុខាភិបាល ដាក់ផែនការឲ្យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានសហការ ចាត់វិធានការ ទៅលើរថយន្តគ្លីនិកឯកជនណាប្រព្រឹត្តល្មើសនឹងបម្រាមរបស់ក្រសួងសុខាភិបាល ។

ហើយនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរខណ្ឌមានជ័យ តាមចាប់ឃាត់បានរថយន្តគ្លីនិកឯកជនបានចំនួន៣គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រួចយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.