ពានរង្វាន់ AFC Champion League 2021 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

គិត​ត្រឹម​ពេល​នេះ​រក​ឃើញ​ក្រុម​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ហើយ ដោយ​រក​ឃើញ​ក្រុម​ខ្លាំង​១៦​ក្រុម​ឡើង​ទៅ​ជម្រុះ​បន្ត។ តំបន់​អាស៊ី​ខាង​លិច​មាន​​​៖
-ពូល A៖ លេខ១ ក្រុម Istiklol (តាហ្ស៊ីគីស្ថាន) លេខ២ ក្រុម​Al Hilal (អារ៉ាប៊ីសាអ៊ូឌីត)​
-ពូល B៖ លេខ១​ Sharjah (​អារ៉ាប់រួម) លេខ២ ក្រុម​Tractor (អ៊ីរ៉ង់)
-ពូល C៖ លេខ១ ក្រុម Esteghlal (​អ៊ីរ៉ង់)
-ពូល D៖ លេខ១ ក្រុម Al-Nassr (អារ៉ាប៊ីសាអ៊ូឌីត)
-ពូល E៖ លេខ១ ក្រុម​ Persepolis (អ៊ីរ៉ង់) លេខ២ ក្រុម​ Al-Wahda (​អារ៉ាប់រួម)


ចំណែក​តំបន់​ខាង​កើត មាន​៖
-ពូល F៖ លេខ១ Ulsan Hyundai (កូរ៉េខាងត្បូង) និង លេខ២ BG Pathum United (ថៃ)
-ពូល G ៖ លេខ១ Nagoya Grampus (ជប៉ុន) លេខ២ ​Pohang Steelers (កូរ៉េខាងត្បូង)
-ពូល H ៖ លេខ១ Jeonbuk Hyundai Motors (កូរ៉េខាងត្បូង)
-ពូល I ៖ ​ លេខ១ Kawasaki Frontale (ជប៉ុន) លេខ២ Daegu FC (កូរ៉េខាងត្បូង)
-ពូល J ៖ លេខ១ Cerezo Osaka (ជប៉ុន)

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ នេះ​បាន​ចាប់​គូ​រួចរាល់​ហើយ ដោយ​ត្រូវ​ប្រកួត​គ្នា​២ជើង ហើយ​អ្នក​ឈ្នះ​មាន​កៅអី​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​ជា​បន្ត៖

*តំបន់​អាស៊ី​ខាង​លិច ជើង​ទី១​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ និង​១៤ ខែ​កញ្ញា ៖
គូ​ទី១) Istiklol Vs Persepolis នៅ​កីឡដ្ឋាន Pamir Stadium ទីក្រុង Dushanbe
គូ​ទី២) Sharjah Vs Al-Wahda នៅ​កីឡដ្ឋាន Sharjah Stadium ទីក្រុង Sharjah
គូ​ទី៣) Esteghlal Vs Al Hilal (មិន​ទាន់​កំណត់​ទីកន្លែងប្រកួត)
គូ​ទី៤) Al-Nassr Vs Tractor (មិន​ទាន់​កំណត់​ទីកន្លែងប្រកួត)

*តំបន់​អាស៊ីខាង​កើត ជើង​ទី១ ប្រកួត​ចន្លោះ​ថ្ងៃ​ទី​១៤-១៥ ខែ​កញ្ញា៖
គូ​ទី៥) Ulsan Hyundai Vs Kawasaki Frontale នៅ​កីឡដ្ឋាន Ulsan Munsu Football Stadium ទីក្រុង​ Ulsan
គូ​ទី៦) Nagoya Grampus Vs Daegu FC នៅ​កីឡដ្ឋានToyota Stadium ក្នុង​ទីក្រុង Nagoya
គូ​ទី៧) Jeonbuk Hyundai Motors Vs BG Pathum United នៅ​កីឡដ្ឋានJeonju World Cup Stadium ទីក្រុង Jeonju
គួ​ទី៨) Cerezo Osaka Vs Pohang Steelers នៅ​កីឡដ្ឋានNagai Stadium ទីក្រុង Osaka

Telegram-Troryorng
Share.