រូបភាព៖ រ៉ា យុត្ថ

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ខេត្ត) បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ ដោយក្រុមទាំងអស់សុតបញ្ចូលទីគ្នាទៅមកចំនួន ៧០គ្រាប់ ស្របពេលដែល កាត់បានចេញខោបៅរបស់អាជ្ញាកណ្តាលចំនួន៧៤សន្លឹក ខណៈកញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាអាជ្ញាកណ្តាលតែម្នាក់គត់ដែលចាយកាតច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៤ នេះ។

ខាងក្រោនេះជាបញ្ជីឈ្មោះអាជ្ញាកណ្តាល ដែលបានកាត់សេចក្តីក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត)៖
១. កញ្ញា ប្លុង ពេជ្រអក្ខរ៉ា
២. លោក នួន អ៊ុនតាក់
៣. លោក ប៉ុញ គីមទៀន
៤. លោក សឿន សុវណ្ណដេត
៥. លោក ពឹង សុជាតិ
៦. លោក ហ៊ី ផាន់ណា
៧. លោក លឹម ប៊ុនធឿន
៨. លោក ស៊ន វីស្សាល
៩. លោក ណើរ ព្រេម
១០. លោក អេង ជីមេង
១១. លោក ឈាង រ៉ាវី
១២. លោក រិទ្ធិ រតន៍ថានី
១៣. លោក អ៊ុក វុទ្ធីម
១៤. លោក គីម វ៉ាន់នាត
១៥. លោក នៅ ភក្តី
១៦. អ៉ឹម រតនី
១៧. អ៊ុន ពេងលេង

លទ្ធផលការប្រកួតសប្តាហ៍ទី៤ ៖
មន្ទីរ អយក ខេត្តត្បូងឃ្មុំ ៥-១ ស្វាយរៀង
មន្ទីរ អយក ខេត្តកំពង់ចាម ៤-១ ខេត្តកណ្តាល

កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បង្ហាញខ្លួនក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ខេត្ត) បានចំនួន ២ប្រកួត ក្នុងនោះជំនួបរវៀងក្រុមខេត្តកំពត ទល់និង ខេត្តព្រះស៊ីហនុ (សប្តាហ៍ទី១) បានបញ្ចប់ដោយលទ្ធផល ១-១ និងជំនួបរៀងក្រុមខេត្តត្បូងឃ្មុំ ទល់និងខេត្តស្វាយរៀង ដែលការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល ១-៥។

Share.