ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ហើយ ដោយល្ងាច​ថ្ងៃ​អាទិត្យ នេះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវមកពីខេត្តតាកែវ គឺគិរីវង់សុខសែនជ័យ ដែលការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៦.៣០ នាទីយប់។

ដោយឡែកការប្រកួត​ជើងទី១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កន្លង​ទៅ​ក្លិបភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣ទល់និង០ ខណៈកាលពីម្សិលមិញក្រុមវិសាខា បានត្រឹមស្មើគ្នា ជាមួយ​ណា​ហ្គាវើល ដោយលទ្ធផល១-១ សរុបលទ្ធផលទាំងពីជើង ២ទល់និង១។

លទ្ធផលជើងទី១ រវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ

លទ្ធផលការប្រកួតជើងទី២ រវាងវិសាខា និងណាហ្គាវើល

គួរឲ្យដឹងថា ពានរង្វាន់​បាល់ទាត់ Cambodian League Cup ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​ ១៤ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

Share.