សិល្បៈ​ជាតិ​៖ ​នៅ​ក្នុង​ឱកាស​ចូលរួម​ជា​ភ្ញៀវកិត្តិយស​និង​ជា​ស្ពន់សឺ​សម្រាប់​កម្មវិធី​ Fashion Week របស់​អ្នក​ច្នៃ​ម៉ូដ ​និង​គ្រូ​បង្ហាត់​ដើរ​ម៉ូដ​ល្បីឈ្មោះ អូលីវ៉ា គង់​ លោក​ស្រី​ អ៊ឹម សុគន្ធា អគ្គនាយិកា​ក្រុមហ៊ុន​ HK7 និងជា​ ND (National Director) Miss Grand Cambodia បាន​ផ្ដល់​​ឱកាស​ឱ្យ​សារព័ត៌មាន​ត្រយង ​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ការ​ប្រកួត​ Miss Grand ឆ្នាំ​២០២៣​ នេះ។

​ក្រោយ​សន្និសីទ​សារព័ត៌មាន​និង​បំពាក់ឆៀង​ជូនបេក្ខនារីទាំង​២៥ ​ខេត្ត-ក្រុង កម្មវិធី​ Miss Grand Cambodia ជំនាន់​ថ្មី​នេះ​ កាន់​តែ​ទទួល​បាន​​​ការ​ផ្ដោត​ក្រសែ​ភ្នែក​សម្លឹង ​ពី​សំណាក់សាធារណជន​ និង ​ហ្វេន​ៗ​កាន់​តែ​ច្រើន​ឡើង​ ព្រោះ​​ពួក​គេ​​សុទ្ធ​តែ​យល់​ស្រប​ដូចៗ​គ្នា​ថា​ ការ​រៀប​ចំ​លើក​នេះ​មាន​ភាពខុស​ប្លែក​​ និង​ប្រសើរ​ជាង​មុន​ ចំណែក​ឯការ​រៀបចំ​ Production ក៏​ស្ថិត​នៅ​ក្នុង​កម្រិត​ស្ដង់ដារ​​ខ្ពស់​ផង​ដែរ។

សូម​ទស្សនា​វីដេអូ​ព័ត៌មាន​លម្អិត​ខាង​ក្រោម​នេះ​៖

Share.