ក្រុមបាល់ទាត់ Borussia Dortmund ក្រោមការដឹកនាំរបស់លោក Edin Terzic ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់ បានរង់ចាំរយ:ពេល ១១ឆ្នាំ ដើម្បីអាចឈ្នះលីគកំពូលអាល្លឺម៉ង់ Bundesliga សារជាថ្មី ក្រោយខកខានតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។

ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវរលាយក្លាយជាផេះ ក្រោយបញ្ចប់ ៩០នាទី Borussia Dortmund បានត្រឹមស្មើ ២-២ Mainz 05 នៅកីឡដ្ឋាន Signal Iduna Park កាលពីរាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

ខណ:ក្រុមបាល់ទាត់ FC Bayern Munich របស់លោក Thomas Tuchel បានយកឈ្នះ FC Cologne ក្នុងលទ្ធផល ២-១ នៅទឹកដី RheinEnergieSTADION ឡើងទៅឈរកំពូលតារាង Bundesliga នៅវិនាទីចុងក្រោយ លើកពានលីគកំពូលអាល្លឺម៉ង់ ១១ឆ្នាំជាប់គ្នា។

ពានរង្វាន់ Bundesliga បង្កើតឡើងដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៦៣ បច្ចុប្បន្នមានអាយុកាល ៥៩ឆ្នាំ ពោលគឺ FC Bayern Munich ឈ្នះពាននេះសរុប ៣២លើក ខណ: Borussia Dortmund ឈ្នះបានតែ ៥លើកប៉ុណ្ណោះ៕

Share.