បន្ទាប់ពីសប្តាហ៍ទី៣៨ នៃក្របខណ្ឌ Premier League លីគកំពូលរបស់ប្រទេសអង់គ្លេស រដូវកាល ២០២២-២៣ បញ្ចប់ដោយជោគជ័យ គេបានរកឃើញក្រុមចំនួន៣ គឺ Leicester City, Leeds Utd និង Southampton ត្រូវកាត់ចេញទៅក្របខណ្ឌ Championship (លីគលំដាប់ទី២) សម្រាប់រដូវកាល ២០២៣-២៤។

អត្ថបទពាក់ព័ន្ធ៖មកដឹងក្រុមដែលឡើងទៅលេងនៅ Premier League រដូវកាល ២០២៣-២៤

តារាងចំណាត់ថ្នាក់ Premier League នៅតំបន់កាត់ចោល៖

​ក្រុម​​បាល់ទាត់រហស្សនាមកញ្ជ្រោង​ Leicester City ដែលមានប្រធានក្លិបជាជនជាតិថៃ លោក Aiyawatt Srivaddhanaprabha (ក្រុមហ៊ុន King Power) ​បាន​គ្រងជើងឯក​លីគ​កំពូល​អង់គ្លេស​​ Premier League លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាលពីឆ្នាំ ២០១៦ ក្រោមការដឹកនាំរបស់លោក Claudio Ranieri ពេលនេះធ្លាក់ចេញពី Premier League ទាំងទឹកភ្នែក។

ខណ:នៅក្របខណ្ឌ Championship (លីគលំដាប់ទី២) របស់ប្រទេសអង់គ្លេស គេបានរកឃើញក្រុមខ្លាំងចំនួន៣ គឺ Burnley, Luton Town និង Sheffield United ឡើងមកកាន់ក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០២៣-២៤៕

Share.