អ្នកចាំទី អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន បានវ៉ាផុត ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ ក្នុងនាមជាអ្នកចាំទីដែលរក្សាបាន Clean Sheets ច្រើនជាងគេសរុប៥លើក ក្នុងចំណោមអ្នកចាំទី១៤នាក់ គិតត្រឹមប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

អត្ថបទពាក់ព័ន្ធ៖ វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 នឹងធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់

អ្នកចាំទីដែលរក្សាបាន Clean Sheets ក្នុងចំណោមអ្នកចាំទី១៤នាក់៖

  • អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន ៥លើក
  • ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ ៤លើក
  • កែវ សុខសិលា របស់វិសាខា ៣លើក
  • ជា វណ្ណសាក់ របស់គិរីវង់សុខសែនជ័យ ២លើក
  • អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង ២លើក
  • ពេជ្រ តារា របស់ Tiffy Army FC ១លើក
  • ជា សារិន របស់សូលទីឡូអង្គរ ១លើក
  • យី ប៊ុនហេង របស់អង្គរថាយហ្គឺរ ១លើក
  • វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ១លើក
  • រ៉េត លីហេង របស់ណាហ្គាវើលដ៍ ១លើក
  • គង់ ភ័ត្រ របស់នគរបាលជាតិ ១លើក
  • សាំង ហាន់ឃុន របស់ព្រៃវែង ១លើក
  • ហ៊ុល គឹមហ៊ុយ របស់វិសាខា ១លើក
  • សាវែង សំណាង របស់ភ្នំពេញក្រោន ១លើក។

រក្សា Clean Sheets ឬបិទមិនឲ្យគូប្រកួតទាត់បញ្ចូលទីទាំង៥លើករបស់អ្នកចាំទី អ៊ុំ វិចិត្រ គឺនៅប្រកួតទល់នឹង ព្រះខ័នរាជស្វាយរៀង, ISI ដង្កោសែនជ័យ និងសូលទីឡូអង្គរ វគ្គជម្រុះក្នុងពូល ខណ:គិរីវង់សុខសែនជ័យ ពីរជើង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

Share.