នៅ​ក្នុង​វីដេអូ​ឡាយ​ដែល​មាន​រយៈ​ពេល​១ម៉ោង​​និង​៦នាទី​នេះ​ អត្ថន័យ​សំខាន់​គឺ​អ្នក​នាង​ចង់​ចេញ​មក​ជូន​ដំណឹង​ដល់​មហាជន​ ថា​អ្នក​នាង​​បាន​សម្រេច​ចិត្ត​ច្បាស់​ហើយ​ គឺ​អ្នក​នាង​នឹង​ដើរ​ចេញ​ពី​ពិភព​សិល្បៈ​ ​ដូច្នេះ​ទៅ​ថ្ងៃ​មុខ​ចង់​ឱ្យ​មហាជន​ចាត់​ទុក​អ្នក​នាង​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​។

មិន​អាច​ទប់​ទឹក​ភ្នែក​ជាប់​ នៅ​ក្នុង​ពេល​ Live នោះ​ នៅ​នាទី​៣៥​ ឡើង​ អ្នក​នាង​ខ្ញុង​ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៧​ បាន​រៀបរាប់​ទាំង​ទឹក​ភ្នែក​ដែរ​​ថា​ ៖ «មនុស្ស​យើង​ម្នាក់​ៗ​តែង​តែ​មាន​សេចក្ដី​សុខ​ និង​ សេចក្ដី​ទុក្ខ​រៀងៗ​ខ្លួន​ បងប្អូនមើល​មក​ខ្ញុំ​ជា​អ្នក​កំប្លែង​ជា​អ្នក​លក់​ដូរ​ ខ្ញុំ​តែ​ងបញ្ចេញ​នូវ​សកម្មភាពសើច​សប្បាយ​ ​ឱ្យ​អ្នក​ទស្សនា​បាន​រីករាយ​ ប៉ុន្តែ​នៅ​ពីក្រោយ​ស្នាម​ញញឹម​នោះ អ្នក​ខ្លះ​ក៏​សប្បាយ​រីករាយ តែ​អ្នក​ខ្លះ​ទៀត​ក៏​លាក់​ទុក​នូវ​សេចក្ដី​ទុក្ខ​សោក មនុស្ស​យើ​ង​មិន​ដូច​គ្នា​​នោះ​ទេ​។ ដូច្នេះ​បងប្អូន​មិន​អាច​វាយ​តម្លៃ​តែ​សំបក​ក្រៅ​បាន​នោះ​ទេ​​»។

យ៉ាង​ណា​មិញ​ ​អ្នក​នាង​ ខ្ញុង​ បាន​ឱ្យ​ដឹង​ថ​ា​រឿង​ខ្លះ​សូម្បី​តែ​ស្វាមី​អ្នកនាង​ក៏​មិន​បាន​ដឹង​ដែរ​ តែ​អាច​នឹង​ដឹង​តាម​រយៈ​ការ​ Live មួយ​នេះ​​ អ្នកនាង​នៅ​​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នក​នាង​លាឈប់​ពី​សិល្បៈ​នោះ​ទេ​ ​លុះ​ត្រា​​អ្នក​នាង​ដាក់​ពាក្យ​លា​ឈប់​ពី​សិល្បៈ​រួ​ចរាល់ ទើប​​អ្នក​នាង​នឹង​ចេញ​មក​បក​ស្រាយ​ឱ្យ​អស់​ពីមូលហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នក​សម្រេច​ចិត្ត​លើក​ដៃ​លា​អាជីព​ដែល​អ្នក​នាង​ស្រលាញ់​មួយ​នេះ​។

មហាជន​ដែល​បាន​មើល​ការ​ទស្សនា​ផ្ទាល់​ និង​បងប្អូន​អ្នក​គាំទ្រ​ដែល​មិន​បាន​មើល​ការ​ Live ផ្ទាល់​ក្ដី​បាន​ចូល​មក​បង្ហាញ​នូវ​អារម្មណ៍​សោកស្ដាយ​ជា​ពន់ពេក​ នៅ​ពេល​បាន​ដឹង​ពី​ការ​សម្រេចចិត្ត​ចាកចោល​សិល្បៈ​​របស់​តារ​ា​កំប្លែង​ដ៏​មាន​សមត្ថភាព​​និង​ទេពកោសល្យ​មួយ​នេះ ​ ដោយ​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ បាត់​វត្តមាន​អ្នក​នាង​ ច្បាស់​ជា​លែង​ល្អ​មើល​ដូច​មុន​ហើយ​ ដោយ​អ្នក​ខ្លះ​ឃាត់​មិន​ឱ្យ​អ្នក​នាង​ ដោយ​ឡែក​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ បាន​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​របស់​អ្នក​នាង​ ហើយ​ជូន​ពរ​ឱ្យ​អ្នក​​ទទួល​បាន​ជោគជ័យ​ក្នុង​ផ្លូវ​ជីវិត​ថ្មី​ដែល​អ្នក​នាង​បាន​ជ្រើសរើស​។

អ្នក​គាំទ្រ​កំពុង​តែ​ទន្ទឹង​រង់​ចាំ​តាមដាន​ជា​បន្ត​ទៀត​ ​ព្រោះ​នៅ​មិន​ទាន់​ដឹង​ថា​មូលហេតុ​ណា​មួយ​ ឬ​បញ្ហា​អ្វី​មួយ​ដែល​ធ្វើ​ឱ្យ​តារា​កំប្លែង​រូប​នេះ​ដាច់​ចិត្ត​ចោល​សិល្បៈ​ទាំង​បាន​ខំ​តស៊ូ​ក្នុង​វិថី​រយៈ​ពេល​ជិត​៧​ឆ្នាំ​កន្លង​មក​នេះ​៕​

Telegram-Troryorng
https://t.me/troryorngmedia
Share.