កោះកុង ៖ រថយន្តសណ្តោងរុឺម៉កដឹកទំនិញមួយគ្រឿង បើកសុខៗស្រាប់តែដាច់របូតកង់ខាងក្រោយ បោលទៅបុកចូលផ្ទះអ្នកលក់ដូរ បណ្តាលឲ្យបាក់ជញ្ជាំង បែកទូលក់ទូរស័ព្ទរងខូចខាតខ្ទេច ផ្អើលពលរដ្ឋរត់ចែកជើងគ្នាគេច។កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវកៅស៊ូ ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

រថយន្តបង្កម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6067 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-1638 ដឹកទំនិញ បើកបរដោយបុរសម្នាក់ ឈ្មោះ ផល ទិត្យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែដាច់របូតកង់រុឺម៉កខាងក្រោយ ផ្នែកខាងឆ្វេង បោលទៅបុកចូលផ្ទះអ្នកលក់ដូរ បណ្តាលឲ្យបាក់ជញ្ជាំងផ្ទះ បែកទូរលក់ទូរស័ព្ទ រងខូចខាតខ្ទេច ពលរដ្ឋរត់ចែកជើងគ្នាគេច ។

ក្រោយកើតហេតុ ម្ចាស់រថយន្តសុំធ្វើការសម្របសម្រួល ដោយចេញសងថ្លៃខូចខាតចំនួន១៣០០ដុល្លារដើម្បីបញ្ចប់រឿង ខណៈដែលពុំបង្កគ្រោះថ្នាក់ដល់មនុស្ស ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.