កូនស្រីម្នាក់ក្នុងចំណោម២នាក់របស់ឯកឧត្តម ញឹក ប៊ុនឆៃ កំពុងប្រឡូការងារនយោបាយជាមួយឪពុកដែលកំពុងដឹកនាំគណបក្សខ្មែររួបរួមជាតិចូលរួមប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍កម្មវិធីតុកញ្ចក់របស់សារព័ត៌មានត្រយង ឯកឧត្តមបានមានប្រសាសន៍ថាកូនស្រីរបស់ឯកឧត្តមដែលកំពុងបណ្ដុះការងារនយោបាយ គឺជាកូនស្រីពៅ ឈ្មោះ ឆេ​ន សុធា​រី ជាសិស្សពូកែ និងបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលី។

សូមបញ្ជាក់ថាក្នុងកម្មវិធី «តុកញ្ចក់» របស់សារព័ត៌មានត្រយង ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានរម្លឹកអំពីប្រវត្តិកុមារភាព និងបទពិសោធការងារយោធា និងនយោបាយ។ ឯកឧត្តមក៏រម្លឹកអំពីប្រវត្តិលោតពីលើផ្ទះគេចពីការចាប់ខ្លួនរបស់ខ្មែរក្រហម និងព្រលយថាកូនស្រីម្នាក់របស់ឯកឧត្តមក៏ស្ថិតក្នុងចំណោមអ្នកបន្តវេននៃគណបក្សខ្មែររួបរួមជាតិដែរ។ សូមរង់ចាំទស្សនាកម្ម «វិធីតុកញ្ចក់» ចាប់ពីម៉ោង១០ដល់ម៉ោង១១ព្រឹក និងចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ដល់ម៉ោង១០ព្រឹក៕

Share.