ក្រុមជម្រើសជាតិព័រទុយហ្កាល់ ក្រោមការដឹកនាំរបស់លោក Roberto Martinez បានកោះហៅកីឡាករសរុប ២៦នាក់ ខណ:ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប្រធានក្រុម ត្រៀមវគ្គជម្រុះ UEFA Euro 2024 ដើម្បីដណ្តើមកៅអីទៅប្រទេសអាល្លឺម៉ង់។

កីឡាករសរុប ២៦នាក់ ត្រៀមវគ្គជម្រុះ Euro ២០២៤៖

លោក Roberto Martinez ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ជំនួសកៅអីលោក Fernando Santos ដែលបានចាកចេញ ក្រោយដឹកនាំព័រទុយហ្គាល់ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងម៉ារ៉ុក ក្នុងលទ្ធផល ១-០ ព្រឹត្តិការណ៍ World Cup ២០២២ នៅកាតា។

ស្នាដៃរបស់លោក Roberto Martinez៖
-ជួយក្រុម Swansea City ឈ្នះពាន EFL League One នៅឆ្នាំ ២០០៧-០៨
-ជួយក្រុម Wigan Athletic ឈ្នះពាន FA Cup នៅឆ្នាំ ២០១២-១៣
-ជួយក្រុមជម្រើសជាតិហែលហ្ស៊ិក ទទួលបានចំណាត់ថ្នាក់លេខ៣ World Cup ឆ្នាំ ២០១៨។

ក្រុមជម្រើសជាតិព័រទុយហ្កាល់ ស្ថិតនៅពូល J ជាមួយ៖

កម្មវិធីប្រកួតនៅថ្ងៃ FIFA Day៖

បច្ចុប្បន្នក្រុមជម្រើសជាតិព័រទុយហ្គាល់ មានខ្សែប្រយុទ្ធ Cristiano Ronaldo ជាប្រធានក្រុម ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសរុប ១១៨គ្រាប់ និងជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទី ៥សម័យកាល World Cup ផ្សេងៗគ្នា (២០០៦, ២០១០, ២០១៤ ២០១៨ និង ២០២២)៕

Share.