យោងតាមការចេញផ្សាយរបស់ Bolalob ជុំវិញតម្លៃសំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងម្ចាស់ជើងឯក World Cup ២០២២ អាហ្សង់ទីន ទល់នឹង ឥណ្ឌូនេសុី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ពោលគឺចំថ្ងៃ FIFA Day។

តម្លៃសំបុត្រឥណ្ឌូនេស៊ី-អាហ្សង់ទីន នៅកីឡដ្ឋាន Gelora Bung Karno៖
-តំបន់ CAT3 : 600,000 rupiah = 39.83 ដុល្លារ
-តំបន់ CAT2 : 1,200,000 rupiah = 79.63 ដុល្លារ
-តំបន់ CAT1 : 2,500,000 rupiah = 165.90 ដុល្លារ
-តំបន់ VIP : 4,250,000 rupiah = 282.11 ដុល្លារ។

ខណ:សំបុត្រចូលទស្សនារវាង ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន គឺមានតែ ៦០,០០០ សន្លឹកប៉ុណ្ណោះនឹងត្រូវដាក់លក់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុននេះ។

កាលវិភាគ FIFA Day របស់ក្រុមជម្រើសជាតិអាហង្ស់ទីន៖
-អាហ្សង់ទីន ប៉ះ អូស្រ្តាលី នៅទីក្រុង Beijing ប្រទេសចិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
-អាហ្សង់ទីន ប៉ះ ឥណ្ឌូនេស៊ី នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣៕


Share.