ក្រុមជម្រើសជាតិវៀតណាម បាន​ណាត់​ក្រុមជម្រើសជាតិហុងកុង និងក្រុមជម្រើសជាតិស៊ីរី ដើម្បី​ប្រកួត​មិត្តភាពអន្តរជាតិ នៅក្នុងខែមិថុនា ខាងមុខនេះ ក៏​ដូច​ជា​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​និងជាផ្នែកមួយនៃផែនការសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦។

ជំនួប​មិត្តភាព​អន្តរជាតិ​​រវាង​ក្រុម​ទាំង២ មាន​ដូចជាងក្រោម៖

  • ថ្ងៃទី១៥ មិថុនា៖ វៀតណាម ប៉ះ ហុងកុង នៅកីឡដ្ឋាន Lach Tray
  • ថ្ងៃទី២០ មិថុនា៖ វៀតណាម ប៉ះ ស៊ីរី នៅកីឡដ្ឋាន Thien Truong

បច្ចប្បន្នក្រុមជម្រើសជាតិ​វៀតណាម ស្ថិត​នៅ​លេខ​រៀងទី៩៥ និង​ក្រុម​ជម្រើស​ជាតិ​ស៊ីរី​ស្ថិត​នៅ​លេខ​រៀង​ទៅ៩០ ខណ:ក្រុមជម្រើសជាតិហុងកុង ស្ថិតនៅលេខរៀងទី១៤៧ ក្នុង​តាម​ចំណាត់ថ្នាក់ FIFA Ranking៕

Share.