សិល្បៈជាតិ៖ ដូចលោកអ្នកបានជ្រាបខ្លះមកហើយថា លោកស្រី សាពណ៌ រិនដល គឺស្ត្រីដែលឥទ្ធិពលនៅក្នុងវិស័យដើរម៉ូដ និងការរៀបចំរូបសម្រស់ ដែលមានឈ្មោះល្បីសុះសាយដំបូងគេនៅក្នុងប្រទេសកម្ពុជា។ លោកស្រីក៏មានក្លឹបបង្រៀនម៉ូដែលឈ្មោះ Sapors Modeling Agency ដែលលោកស្រីគឺជាដុះខាត់ កែច្នៃ អ្នកចូលរៀននៅក្នុងក្លឹបម៉ូដែលឱ្យក្លាយទៅជាគ្រាប់ពេជ្រដ៏មានតម្លៃក្នុងវិស័យសិល្បៈ។ តើមានតារារូបណាខ្លះ ដែលស្ថិតក្រោមស្នាដៃលោកស្រី សាពណ៌ ?

ថ្ងៃនេះត្រយងនឹងគាស់កកាយតារាខ្លះៗ ដែលធ្លាប់ឆ្លង​កាត់​ការ​បង្វឹក​ និង​បណ្ដុះបណ្ដាល​ក្រោម​ស្នាដៃ​លោក​ស្រី​ សាពណ៌ មកចែកជូនប្រិយមិត្តបានដឹង។ តោះមកតាមដានទាំងអស់គ្នា៖

១-លោកស្រី អ៊ឹម សុគន្ធា ជាតារាសម្ដែង-បង្ហាញម៉ូដ-និងជា ND ថ្មីនៃកម្មវិធី Miss Grand Cambodia

២. លោក ​ឯម រៀម ជាតារាបង្ហាញម៉ូដ និងជាបណ្ឌិតច្នៃម៉ូដបញ្ចប់ការសិក្សារមកពីប្រទេសបារាំង

៣. អ្នកនាង ទឹម រដ្ឋា តារាសម្ដែងល្បី-តារាបង្ហាញម៉ូដ

៤.កញ្ញា ហង្ស សូរិយ៉ាន់ តារាម៉ូដែល-បវរកញ្ញា និងជាតារាសម្ដែងដ៏មានប្រជាប្រិយភាព

៥. លោកជំទាវ ចន ច័ន្ទលក្ខិណា កំពូលតារាសម្ដែង និងធ្លាប់បណ្ដុះបណ្ដាលដើរម៉ូដ

៦. អ្នកនាង កែវ ពេជ្រពិសី តារាសម្ដែង និងបង្ហាញម៉ូដ (លាឈប់ពីសិល្បៈ)

៧.លោក ប៊ឺរី តារាសម្ដែង និងបង្ហាញម៉ូដ

៨. អ្នកនាង ស៊ិន នារីរ័ត្ន អតីតតារាសម្ដែង និងពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន

៩.កញ្ញា លី​ណែត តារាបង្ហាញម៉ូដល្បីដែលមានមុខច្រើននៅលើក្របទស្សនាវដ្ដី

១០. លោក Vanyok តារាម៉ូដែល និងជាអ្នកច្នៃម៉ូដ

១១.កញ្ញា គង់កា តារាបង្ហាញម៉ូដ និងជាតារាសម្ដែង

Share.