ក្រុមបាល់ទាត់ Real Sociedad ក្រោមការដឹកនាំរបស់លោក Imanol Alguacil ទទួលបានកៅអីទៅលេងពានរង្វាន់ UEFA Champions League សម្រាប់រដូវកាល ២០២៣-២៤ ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ ២០១៣។

គិតត្រឹមសប្តាហ៍ទី៣៧ នៃលីគកំពូលអេស្ប៉ាញ Laliga រដូវកាល ២០២២-២៣ ក្រុមបាល់ទាត់ Real Sociedad ស្ថិតនៅលេខរៀងទី៤ មាន៦៨ពិន្ទុ ឈ្នះ២០ ស្មើ៨ និងចាញ់៩ ឯលេខ៥ គឺក្រុម Villarreal មានតែ៦៣ពិន្ទុ ខណ:សល់តែ១ប្រកួតទៀតប៉ុណ្ណោះ។

សម្រាប់ការប្រកួតចុងក្រោយ សប្តាហ៍ទី៣៨ នៃក្របខណ្ឌ Laliga ក្រុមបាល់ទាត់ Real Sociedad នឹងត្រូវជួប Sevilla នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Reale Seguros Stadium វេលាម៉ោង ១១:៣០ នាទីយប់៕

លើកចុងក្រោយក្រុមបាល់ទាត់ Real Sociedad បង្ហាញខ្លួននៅ UCL ៖

Share.