ពានរង្វាន់​វាយ​សី​ប្រចាំ​តំបន់​អាស៊ាន Malaysia Master ឆ្នាំ​២០២៣ របស់​ម៉ាឡេស៊ី បញ្ចប់​ថ្មីៗនេះ ស្រាប់​តែ​ដល់​វេន​ពានរង្វាន់​ Thailand Open របស់​ថៃ ដំណើរការ​វិញ​ម្តង ដោយ​ប្រាក់​រង្វាន់​​សរុប​កើន​ឡើង​ជិត​កន្លះ​លាន​ដុល្លារ។

មិន​ខុស​ពី​ Malaysia Master ទេ ពានរង្វាន់ Thailand Open ក៏​បើក​​ឱ្យ​ប្រកួត​ចំនួន​៥​វិញ្ញាសា​ដែរ ដោយ​ក្នុង​នោះ​​​មាន​វិញ្ញាសា៖
-ឯកត្តជន​បុរស៖ កីឡាករ​​៦៣នាក់
-ឯកត្តជន​នារី៖ កីឡា​ការិនី ៥៩នាក់
-វាយ​គូ​បុរស៖ កីឡាករ​៥១​ក្រុម
-វាយ​គូ​នារី៖ កីឡា​ការនី ៤៤​ក្រុម
-វាយ​គូ​ចម្រុះ (បុរស-នារី) ៖ ៦០ក្រុម

អត្ថបទពាក់ព័ន្ធ៖ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី បន្ត​របូត​ពាន​វាយ​សី Malaysia Masters គិត​ពី​ឆ្នាំ​២០១៧​មក

សម្រាប់​ប្រាក់​រង្វាន់​សរុប​កើន​ដល់​៤២០,០០០ ដុល្លារ​អាមេរិក ស្របពេល​ដែល​​អ្នក​ឡើង​ដល់​វគ្គ៖
-១៦ក្រុម​ចុងក្រោយ​៖ វិញ្ញាសា​ឯកត្តជន ១,៤៧០​$, វិញ្ញាសា​ក្រុម ១,៥៧៥$
-៨ក្រុម​ចុងក្រោយ៖ វិញ្ញាសា​ឯកត្តជន ២,៥២០$ វិញ្ញាសា​ក្រុម ៣០៤៥$
-ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៖ វិញ្ញាសា​ឯកត្តជន ៦,០៩០ $ វិញ្ញាសា​ក្រុម ៥,៨៨០$
-វគ្គ​ផ្ដាច់ព្រ័ត្រ៖ ១៥,៦៩០$ ទាំង​២​វិញ្ញាសា
-ម្ចាស់​ជើង​ឯក៖ វិញ្ញាសា​ឯកត្តជន ៣១,៥០០$ វិញ្ញាសា​ក្រុម ៣៣,១៨០$

ពានរង្វាន់​នេះ​​មាន​កម្រិត Super 500 នៃ​ការ​ប្រកួត​វាយ​សី​អន្តរជាតិ ខណៈ​សហព័ន្ធ​កីឡា​វាយ​សី​ថៃ រៀបចំ​ឡើង​នៅ​ទីលាន Indoor Stadium Huamarkក្នុង​រាជធានី​បាងកក ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដល់​៤ ខែ​មិថុនា ឆ្នាំ​២០២៣។

ម្ចាស់ផ្ទះ​ថៃ រៀបចំ​ពានរង្វាន់​វាយ​សី Thailand Open តាំង​ពី​ឆ្នាំ​១៩៨៤ មក​ម៉្លេះ​ ហើយ​ទទួល​ចុះ​ឈ្មោះ​កីឡាករ​កីឡា​ការិនី​ខ្លាំងៗ​មក​ពី​ជុំ​វិញ​ពិភពលោក​គ្រប់​ច្រកល្ហក ខណៈ​អត្តពលិក​របស់​ចិន ឈ្នះ​ពានរង្វាន់​ត្រឡប់​ទៅ​ស្រុក​វិញ​​ទាំង​៥​វិញ្ញាសា​រហូត​ដល់​៥៩​លើក ហើយ​ឥណ្ឌូណេស៊ី ឈ្នះ​បាន​៣៨​លើក កូរ៉េខាងត្បូង បាន​២៤​លើក ម្ចាស់​ផ្ទះ​ថៃ បាន​១០លើក​ប៉ុណ្ណោះ៕

Share.