ក្រុម​បាល់ទាត់​គីរីវង់សុខសែនជ័យ ក្រោមការ​ដឹកនាំ​ពី​សំណាក់​គ្រូ​បង្វឹក​ថ្មី សាប៊ូន វិនតា បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់ Cambodian League Cup 2023 ថ្មីៗ ខណៈ​គ្រូ​បង្វឹក​រូប​នេះ​​បង្ហាញ​ឆន្ទៈ​ជាមួយ​ក្រុម បើទោះ​ជា​ធ្លាក់​ត្រឹម​វគ្គ​នេះ​ក្ដី។

ក្រោយ​ចប់​ការ​ប្រកួត​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ លោក សាប៊ូន វិនតា បានបង្ហោះសារមួយ ដោយ​ភ្ជាប់​ជាមួយខ្លឹមសារ ក្នុងគណនីហ្វេសបុករបស់លោកថា៖ «ខ្ញុំសូមអរគុណសម្រាប់ការខិតខំប្រឹងប្រែងនិងការលះបង់របស់អ្នកទាំងអស់គ្នាដល់ក្រុមរបស់យើងក្នុងការប្រកួតនេះ។ វាជាការចាប់ផ្តើមមួយសម្រាប់ក្រុមរបស់យើងឈានដល់កម្រិតថ្មីមួយទៀតក្នុងពានរង្វាន់លីគខាប់នេះ។ ខ្ញុំនឹងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដើម្បីតបស្នងសម្រាប់ការលះបង់ខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា»។

ខាងក្រោម​ជា​ខ្លឹមសារ​ទាំង​ស្រុង៖

សូមជម្រាបថា ក្រុមគិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោកសាប៊ូន វិនតា បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូង បន្ទាប់ពីឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលA ហើយបានបន្តដំណើរដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវប៉ះភ្នំពេញក្រោន ដែលជាម្ចាស់ជើងឯកឆ្នាំចាស់ ២០២២ ជាលទ្ធផលគិរីវង់ ចាញ់ទាំងពីរជើង។

លទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ជើងទី១ គិរីវង់ ០-៣ ភ្នំពេញក្រោន
ជើងទី២ ភ្មំពេញក្រោន ៣-០ គិរីវង់
សរុបលទ្ធផល ភ្នំពេញក្រោន យកឈ្នះទាំងពីជើងក្នុងលទ្ធផល ៦-០
ជើងទី១ ណាហ្គាវើលដ៍ ១-០ វិសាខា
ជើងទី២ វិសាខា ១-១ ណាហ្គាវើលដ៍
សរុបលទ្ធផលណាហ្គាវើលដ៍ យកឈ្នះក្នុងលទ្ធផល ២-១។

ដូចនេះការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 រវៀងក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន គឺនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច នឹងធ្វើឡើងនៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

គួរដឹងថាម្ចាស់ជើងឯកពានរង្វាន់ Cambodian League Cup ឆ្នាំ២០២២ គឺបានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Smart RSN៕

Share.