សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា បាន​ប្រកាសអបអរដល់​កីឡាករ​ជឺជីត​ស៊ូ​ជម្រើស​ជាតិកម្ពុជា មឿនលីម សុបញ្ញា បានប្រកួតឈ្នះមេដាយមាស ក្នុង​ព្រឹត្តិ​ការណ៍ AFG OPEN INTERNATIONAL 2023 នៅលើទឹកដីថៃ ក្រោយចប់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​សាក​លវិទ្យាល័យ Rangsit ទីក្រុងបាង​ក​កនៃ​ព្រះ​រាជាណាចក្រថៃ ដែល​មាន​ការ​ចូល​រួម​ពី​អត្ត​ពលិក​ចំនួនជាង៤០០នាក់ មកពីជុំវិញពិភពលោក។ កម្ម​វិធី AFG Open International 2023 បាន​ចាប់​ផ្ដើម​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដោយមាន​ការ​ចូល​រួម​ពី​កីឡាករ​ចម្រុះជាតិសាសន៍ជាង៤០០នាក់។

លើកពី​នេះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា កំពុង​តែ​ស្វែង​រក​អ្នក​ឧបត្ថម្ភ​ដើម្បី​ធ្វើ​កិច្ចស​ហការ​ជាមួយ​គ្នា។ បើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​សូម​មេត្តា​ទំនាក់ទំនងមកខាងពួកយើង។ រំលឹកផងដែរថា នៅក្នុងព្រឹត្តិការស៊ីហ្គេម លើកទី៣២ កីឡាជឺជីតកម្ពុជា ដណ្ដើមបាន​មេដាយ​សរុប ៩គ្រឿង ក្នុង​នោះ​មេដាយ​មាស ៣គ្រឿង មេដាយប្រាក់ ៥គ្រឿង មេដាយសំរឹទ្ធ ១គ្រឿង៕

Share.