កាលពីយប់ថ្ងៃទី៣០ ខែឧសភា ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសនាំចូលកីឡាករ Williams Trey អតីតយុវជនរបស់ Queen Park Rangers នៃក្របខណ្ឌ (English League Championship) ជនជាតិអង់គ្លេស ត្រៀមសម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤។

Williams Trey ក៏ធ្លាប់ប្រកបអាជីពនៅក្លិប New York Cosmo B (National Premier Soccer League) របស់អាមេរិក បន្ទាប់មកក៏បានផ្លាស់ប្តូរមកអង់គ្លេសវិញហើយចុងក្រោយក៏ផ្លាស់ទៅលេងនៅក្លិប Campbelltown (NPL South Australia) របស់អូស្រ្តាលី មុនផ្លាស់មកកាន់អង្គរថាយហ្គឺរ។

ខណ:ក្រុមបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath គ្រូបង្វឹកសញ្ជាតិអង់គ្លេស បានប្រកាសចែកផ្លូវជាមួយកីឡាករវ័យក្មេង៣រូប ក្រោយចប់ស៊ីហ្គេម។

កីឡាករទាំង៣រូបមានដូចជា៖
-ខែបម្រើ ម៉េង រចនា វ័យ១៩ឆ្នាំ
-ខ្សែការពារ ថៃ ផារតនា វ័យ២០ឆ្នាំ
-ខ្សែការពារ រឹម សុហេង វ័យ១៩ឆ្នាំ។

កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានប្រកាសតែងតាំងលោក Juliao Monteiro ជនជាតិទីម័រខាងកើត ជាគ្រូបង្វឹកអ្នកចាំទីថ្មី និងកីឡាករ អ៊ីម វ៉ាឃីម ពីសូលទីឡូអង្គរ៕

Share.