សិល្បៈជាតិ៖ តារាចម្រៀង និងសម្ដែងស្រី សេង សុខឃីម បានលើកយកបទពិសោធន៍ផ្ទាល់ខ្លួនមកចែករំលែកនៅលើបណ្ដាញសង្គមឱ្យមហាជនបានដឹង។ ក្នុងនោះ អ្នកនាងបានផ្ញើសារទៅកាន់ស្ត្រីមេម៉ាយឱ្យរឹងមាំក្នុងការចញ្ចឹមកូន ដោយកុំរំពឹងចាំខ្យល់ដង្ហើមគេ។

តារាស្រី សេង សុខឃីម បានលើកឡើងថា អ្នកនាង​លែង​លះ អាហារ​កិច្ច​គេថាជួយ តែមិនដែលជួយទេ… អ្នកនាង​ក៏មិនដែលទាមទារ។ មិន​មែន​ខ្លួនខ្លាំងទេ​ អ្នកនាងបានចេញមកតែខ្លួននិងយកកូនប្រុសមកផ្ទះវិញ តែអ្នកនាង​មិន​សុំ​គេ​ឡេីយ​។ ទោះ​ក្រម៉េចក៏ដោយ​ ព្រោះបើគេមានចិត្តជាឪពុកគេនិងមើលថែកូនហើយ តែបើគេគ្មានចិត្ត ចាប់ទុកថា គេជាមនុស្សមិនចេះស្រលាញ់កូន អ្នកនាងគិតត្រូវដែលលែងលះនិងគេ។

អ្នកម៉េម៉ាយកូនមួយរូបនេះបានបន្តរៀបរាប់ទៀតថា បើអ្នកសំរេចចិត្តថាចង់ចិញ្ចឹមកូនម្នាក់ឯងហើយ កុំយករឿងកូនមកទាមទារលុយពីគេ កុំយាយរឿងឪពុកមិនល្អ មិនដែលមើលថែ យាយឲ្យកូនស្អប់ ខឹង ឪពុក ធ្វើបែបនេះ ស្មើនិងយើងជាម្តាយអ្នកសម្ពាធឲ្យកូន មានអារម្មណ៏ថា ខ្លួនឯងគ្មានខ្វះភាពកក់ក្តៅពីឳពុក-ល- យើងធ្វើបែបនេះកាន់តែធ្វើឲ្យខ្លួនឯងអត់តំលៃ យាយក្នុងនាមមនុស្សស្រី។

ការបង្ហោះសារនេះ មិនមែនជាការបើកកកាយរឿងអតីតកាល ឬរឿងក្នុងគ្រួសារឱ្យមហាជនបានដឹងទេ ប៉ុន្តែតារាស្រីរូបនេះចង់ក្រើនរំឮក និងលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបដែលកំពុងតែជួបវិបត្តិតែប៉ុណ្ណោះ។

ដោយឡែក អ្នកនាង សេង សុខឃីម គឺមានវ័យនៅក្មេងក៏ពិតមែន ប៉ុន្តែអ្នកនាងបានបង្ហាញថា អ្នកនាងជាស្ត្រីដែលមានភាពរឹងមាំទាំងផ្លូវចិត្ត និងមុខជំនួញនៅក្នុងដៃក៏មានច្រើនដូចគ្នា។ ហើយកតាព្វកិច្ចជាម្តាយដែលត្រូវមើលថែកូនក៏តារារូបនេះព្យាយាមធ្វើឲ្យអស់ពីបេះដូងដូចគ្នា ព្រោះកូនប្រុសតែម្នាក់របស់អ្នកនាងប្រៀបដូចជាកែវភ្នែករបស់អ្នកនាងដូចគ្នា៕

Share.