កីឡាករ ចិន ណារក្ស

ការប្រកួត​ពាន​រង្វាន់ Cambodia League Cup ឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាន​បញ្ចប់​ ដោយក្រុមបាល់ទាត់ ណាហ្គាវើលដ៍ នឹងត្រូវជួប ភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ខណ:កីឡាករ ចិន ណារក្ស គឺជាកីឡាករដែលទទួលបានកាតច្រើនជាងគេ។

ខាងក្រោម​នេះជាបញ្ជីឈ្មោះកីឡាករដែល​ទទួល​បាន​កាតពិន័យច្រើនជាងគេ៖
១. ចិន ណារក្ស របស់អង្គរថាយហ្គឺរ កាតសរុប ៥ កាតក្រហម ១
២. ម៉ម រ៉ាវុទ្ធី របស់សូលទីឡូអង្គរ កាតសរុប ៤ កាតក្រហម ១
៣. អ៊ុច បញ្ញាសិទ្ធិ របស់អគ្គិសនី កាតសរុប ៤ កាតក្រហម ១
៤. Cristian Roque របស់ណាហ្គាវើលដ៍ កាតសរុប ៤ កាតក្រហម មិនមាន
៥. កយ សាលីម របស់បឹងកេត កាតសរុប ៣ កាតក្រហម ១
៦. ជា ច័ន្ទដារ៉ា របស់ ISI កាតសរុប ៣ កាតក្រហម មិនមាន
៧. ទូច ម៉ាណាន់ របស់គិរីវង់ កាតសរុប ៣ កាតក្រហម មិនមាន
៨. ISI ដង្កោសែនជ័យ កាតសរុប ១១ កាតក្រហម មិនមាន
៩. សេង សារ៉ាវុធី របស់ណាហ្គាវើលដ៍ កាតសរុប ៣ កាតក្រហម មិនមាន
១០. អ៊ន ចាន់ប៉ូលីន របស់ភ្នំពេញក្រោន កាតសរុប ៣ កាតក្រហម មិនមាន
១១. Elsayed Mahmaoud កាតសរុប ៣ កាតក្រហម មិនមាន។

អាជ្ញាកណ្តាល ១២រូបចាយកាតសរុប​ទាំង​អស់​ចំនួន​ ១៦១សន្លឹក ​ក្នុងនោះកាតលឿង ១៥០សន្លឹក និងក្រហម១១សន្លឹក ក្នុង​ចំណោម​ការ​ប្រកួត​សរុប​ ៤៦​ប្រកួត។ ខណៈ​លោក អ៊ីវ ទីណា គឺជា​អាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ សរុបចំនួន ២២សន្លឹក ក្នុងចំណោមការ​កាត់​សេចក្តី​​៧ប្រកួត​៕

Share.