ព្រឹត្តិការណ៍ប្រកួត​ពាន​រង្វាន់ Cambodia League Cup ឆ្នាំ២០២៣ បាន​រកឃើញក្រុម​ដែល​ត្រូវ​ប្រជែង​ដណ្ដើម​ពាន​រង្វាន់ហើយ បន្ទាប់​ពី​មាន​ការ​ប្រកួត​ដ៏តានតឹង​នៅវ​គ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទាំង២ជើងរួចមក​គឺក្រុមបាល់ទាត់ ណាហ្គាវើលដ៍ នឹងត្រូវជួប ភ្នំពេញក្រោន។

មុន​ឈានដល់វគ្គផ្ដាច់ព្រ័ត្រ យើង​ងាក​មក​ចាប់​អារម្មណ៍​ចំណុចសំខាន់ៗ​ពីការប្រកួតនាពេលកន្លង​មក​មាន​ដូច​ខាងក្រោម៖

  • ភ្នំពេញក្រោម ជាក្រុមដែលមិនទាន់ចាញ់​សោះ គិតត្រឹម​មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ
  • អ្នកចូលទស្សនាផ្ទាល់សរុបជាង ៤ ០៣៥៩នាក់ ក្នុងចំណោម ៤៦ប្រកួតកន្លងមក
  • កីឡាករ Marcus Warren Haber ទាត់បញ្ចូលទីច្រើនជាងគេ មានចំនួន ១០គ្រាប់
  • កីឡាករ សុះ ស៊ូហាណា និងដាវ នីម ជាកីឡាករខ្មែរ ២រូបឈរក្នុងបញ្ជី Top Scorers
  • អ្នកចាំទី អ៊ុំ វិចិត្រ វ៉ាផុត ស៊ូ យ៉ាទី ក្នុងនាមអ្នកចាំទីរក្សា Clean Sheets ច្រើនជាងគេ
  • គិរីវង់សុខសែនជ័យ ជាក្រុមដែលទទួលបានកាតពិន័យច្រើនជាងគេសរុប ២៤កាត
  • កីឡាករ ចិន ណារក្ស របស់អង្គរថាយហ្គឺរ ទទួលបានកាតច្រើនជាងគេចំនួន ៥កាត
  • កីឡាករ Takumu Nishihara របស់វិសាខា ជាប់ក្នុងបញ្ជី MOTM ច្រើនជាងគេចំនួន ៥លើក
  • អាជ្ញាកណ្ដាលលោក អ៉ីវ ទីណា ​ចាយ​កាត​ច្រើន​ជាង​គេ ត្រឹម​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាយកាតសរុប ២៣សន្លឹក

ការប្រកួត​ពាន​រង្វាន់ Cambodia League Cup ឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាន​បញ្ចប់​ ដោយក្រុមបាល់ទាត់ ណាហ្គាវើលដ៍ នឹងត្រូវជួប ភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕

Share.