សិល្បៈ​ជាតិ​៖ មួយ​រយៈ​ចុង​​ក្រោយ​នេះ​ ឧកញ៉ា​ ខេមរៈ សិរីមន្ត​ ហាក់​ដូច​ជា​យីអ៊ុន​ដាក់​បន្តិច ​ព្រោះ​គ្រប់​សកម្មភាព​របស់​លោក​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​យក​ទៅ​ត្រូល​សើច​ចំអក​ឡក​ឡឺយ​ ដោយ​ក្នុង​នោះ​ថែម​ទាំង​មាន​ព័ត៌​មាន​ខ្លះ​ផ្សាយ​ថា​លោក​ឧកញ៉ារបូត​បាត់​ Follower ដោយ​សារ​តែ​ចេញ​មុខ​ការពារ​អ្នក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា ក្នុង​រឿង​ទំនាស់​ដីធ្លី-បុរី ជាមួយ​នឹង​អតិថិជន។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​រិះគន់​ដល់​លោក​នោះ​​ក៏​មាន​អតីត​តារា​សម្ដែង​ សុភ័ណ្ឌ ឡាវី ប៉ុន្តែ​អ្នក​ឧកញ៉ា ខែម ប៊ុន​ថៃ​ បែរ​ជា​ចេញ​មក​ថ្លែង​អំណរ​គុណ​រូប​​អតីត​តារា​សម្ដែង​ដែល​រិះគន់​ខ្លួន​រូប​នេះ​​ទៅវិញ។ តើ​ព្រោះ​តែ​មូលហេតុ​អ្វីទៅ?

លោក​ សុភ័ណ្ឌ ឡារី គឺ​ជា​អតីត​តារា​សម្ដែង​មួយ​រូប​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន​ចេញ​មក​ឆ្លើយ​តប​ចំពោះ​វីដេអូ​ Live របស់​ឧកញ៉ា​ ខេមរៈ​ សិរីមន្ត​​ កន្លង​មក​ដែល​ធ្លាប់​លើក​​ពីរឿង​​លោក​ចង់​ស្គាល់​មុខ​អ្នក​កាប់​ព្រៃ​ឈើ​​ ព្រោះ​លោកឧកញ៉ា ​ក៏​ស្អប់​​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើដូច​គ្នា​ ដោយ​លោក​​ សុភ័ណ្ឌ​ ឡាវី បាន​បង្ហាញ​មុខ​និង​ឈ្មោះ​ឧកញ៉ាល្បីៗ​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ថា​ជា​អ្នក​កាប់​បំផ្លាញព្រៃ​ឈើ​ខុស​ច្បាប់​ ព្រម​ទាំង​ស្នើ​ឱ្យ​​អាយដល​ លោក​ចង់​សំដៅ​ទៅ​ឧកញ៉ា​ ខេមរៈ សិរីមន្ត​ ក្រោយ​ពី​ដឹង​ហើយ​ត្រូវ​ហ៊ាន​និយាយ​ការ​ពិត​កុំ​ស្ងាត់​ព្រោះ​​មាន​ឋានៈ​ស្មើ​គ្នា​។

ថ្វី​ត្បិត​តែ​ការ​លើក​ឡើង​របស់​លោក​ សុភ័ណ្ឌ​ ឡារី បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ល្បីៗ​នៅ​ក្នុង​វិស័យ​ជំនួញ​ជា​ច្រើន​រូប​ ប៉ុន្តែ​លោក​ឧកញ៉ា ខេមរៈ​ សិរីមន្ត មិន​ខឹង​ចំពោះ​វីដេអូ​ឆ្លើយតប​នោះ​ឡើយ​ លោក​បែរ​​ជា​​សរសើរ​ចំពោះ​​ការ​ឆ្លើយតប​របស់​លោក​ សុភ័ណ្ឌ ឡារី ដែល​មិន​​មាន​ប្រើ​ភាសា​ជេរបញ្ចោរ ឬ​ប្រើ​ពាក្យ​អសុរស​ណាមួយ​នោះ​ឡើយ​ ដែល​ទង្វើ​នេះ​ត្រូវ​បាន​លោក​ឧកញ៉ាចាត់​ទុក​ថា​ជា​គំរូ​ល្អ បង្ហាញ​ពី​សីលធម៌ សុជីវធម៌​របស់​ខ្មែរ​សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​​។​

នៅក្នុង​វីដេអូ​ដែល​ទើប​តែ​បង្ហោះ​ឆ្លើយ​តប​នៅ​​ពេល​ថ្មីៗ​នេះ​ លោក​ឧកញ៉ា​ក៏​បាន​រំលេច​សារ​មួយ​ដែរ​ថា​ ទោះ​ជា​ការ​គិត​របស់​យើង​​បែបណា​ក្ដី ​មាន​និន្នាការ​ខុស​គ្នា​យ៉ាងណា តែ​គ្រប់​យ៉ាង​​គឺ​ដើម្បី​ប្រទេស​ជាតិ​​ខ្មែរទាំង​អស់​គ្នា។ លោក​ឧកញ៉ា​ក៏​បាន​បញ្ជាក់​ដែរ​ថា​លោក​បច្ចុប្បន្ន​គឺគ្រាន់​តែជា​តារា​ចម្រៀង​ប៉ុណ្ណោះ​ មិនមែនជា​អ្នក​នយោបាយ​អ្វី​នោះ​ទេ​ តែ​លោក​មាន​ចិត្ត​បារម្ភ​ចង់​ចូលរួម​យោបល់​ដើម្បី​សង្គមជាតិ​របស់​យើង​។ ចុងក្រោយ​​ឧកញ៉ា ខេមរៈ សិរីមន្ត​បាន​​​អរ​គុណ​ចំពោះ​​ការ​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន​ដែល​មាន​ចំពោះ​ខ្លួន​ និង​សំណូម​ពរ​ឱ្យ​រួម​គ្នា​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ព្រម​ទាំង​ការពារ​ក្រុមហ៊ុន​ដែលរកស៊ី​ស្រប​ច្បាប់​៕

ទស្សនា​វីដេអូ​របស់​ឧកញ៉ា​​ ខេមរៈ សិរិមន្ត​ ឆ្លើយតប​​អរគុណ​​ចំពោះ​វីដេអូ​លោក សុភ័ណ្ឌ​ ឡារី

​​

Share.