ក្រុមហ៊ុន Cambodian Premier League នឹង​ដាក់តាំងបង្ហាញ ពានរង្វាន់ Cambodian League Cup 2023 ទីតាំងនៅ Eden Garden សម្រាប់​ហ្វេនៗ​ណាដែល​ចង់​ទៅ​ឃើញ​ផ្ទាល់​អាច​ចូល​រួម​ទស្សបាន​។

សម្រាប់​ការ​តាំង​បង្ហាញ​នេះ​ដែរ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់ពីថ្ងៃសុក្រ ទី០២ និងថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីល្ងាច។ ក្រៅពីនេះ​អ្នក​គាំទ្រក៏​អាច​ទិញ​សំបុត្រចូលរួមទស្សនាការប្រកួត មានលក់នៅទីតាំងដាក់ បង្ហាញពាន ផ្ទាល់ (Eden Garden) ។

ការប្រកួត​ពាន​រង្វាន់ Cambodia League Cup ឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាន​បញ្ចប់​ ដោយក្រុមបាល់ទាត់ ណាហ្គាវើលដ៍ នឹងត្រូវជួប ភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕

Share.