ក្រុមបាល់ទាត់ Sevilla FC ក្រោមការដឹកនាំរបស់លោក Jose Luis Mendilibar Etxebarria បានគ្រងជើងឯក UEFA Europa League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ AS Roma ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-១ បន្ទាប់ពីស្មើគ្នាម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ១-១ នៅកីឡដ្ឋាន Puskas Arena។

ក្រោយចប់ការប្រកួតគេបានឃើញលោក Jose Mourinho បានគប់មេដាយប្រាក់ឱ្យក្មេងប្រុសម្នាក់ដែលជាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ AS Roma ហើយករណីនេះគឺស្រដៀងគ្នានិងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ វគ្គផ្តាច់ព្រ័ត្រដែលកីឡាករថៃ Jonathan Khemdee ដែល​បានគប់មេដាយប្រាក់​ទៅកាន់​អ្នកគាំទ្រ។

ខណ:លោក Jose Mourinho រហស្សនាម Special One ដឹកនាំចាញ់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ ២០០២-០៣ ពោលគឺនៅពេលលោកដឹកនាំ Porto, Chelsea, Inter Milan, Real Madrid, Man United និង AS Roma សរុប២២លើក ចាញ់តែម្តងប៉ុណ្ណោះ៕

កំណត់ត្រារបស់លោក Jose Mourinho នៅវគ្គផ្តាច់ព្រ័ត្រ៖

ទស្សនាវីដេអូលោក Jose Mourinho គប់មេដាយប្រាក់ឱ្យក្មេងប្រុសម្នាក់ដែលជាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ AS Roma៖

Share.