សិល្បៈ​ជាតិ​​៖ កាល​ពី​ពេល​ថ្មីៗ​នេះ​សារព័ត៌មាន​​ថៃ Top News បាន​ចេញ​ព័ត៌មាន​មួយ​មាន​ចំណង​ជើង​ថា​ «​បែក​ធ្លាយ​​វីដេអូ​​​ Paing Takhon ចាប់​ដៃ​ Miss Grand Cambodia 2022 ពេជ្រ​ វត្តីសារ៉ាវឌ្ឍី មិន​ព្រម​លែង​​ធ្វើ​ឱ្យ​ហ្វេន​​ជ្រួល​ជ្រើម​​ឡើង​កប៉ាល់​ផ្គូផ្គង​តារា​ទាំង​ពីរ​ដួង​នេះ​ពេញបណ្ដាញសង្គម​»។

សូមអាន តួឯកប្រុស Paing Takhon មកដល់កម្ពុជាត្រៀមថតភាពយន្តក្នុងគម្រោង ១លានដុល្លារ

​វីដេអូ​​​ដែល​កំពុង​ល្បីល្បាញ​លើ​បណ្ដាញ​សង្គម​ គឺ​ជា​វីដេអូ​ក្រៅ​ឆាក​​ដក​ស្រង់​ចេញ​ពី​ភាពយន្ត​ «Rent Boy» ឬ «ប្រុស​លក់​ខ្លួន» ​​ជា​ភាពយន្ត​ដែល​បុរស​សង្ហា​មីយ៉ាន់​ម៉ា​​ Paing Takhon និង​ ​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់​តំណែង​ Miss Grand Cambodia 2022 ​ចាប់​ដៃ​គូ​សម្ដែង​ជា​មួយ​គ្នា​ជា​លើក​ដំបូង​។

សារព័ត៌មាន​ថៃ​ដដែល​បាន​ផ្សាយ​ថា​ Paing Takhon ​ចាប់​ដៃ​ Pitchy ជាប់​មិន​ព្រម​ព្រលែង​រហូត​ធ្វើ​ឱ្យ​ហ្វេន​ៗ​ឡើង​កប៉ាល់​ផ្គូផ្គង​តារា​ទាំង​ពីរ​ដួង​នេះ​​។ បើ​ងាក​មក​មើល​ការ​ Comment វិញ​ភាគ​ច្រើន​គឺ​ សុទ្ធ​តែ​ជា​មតិ​វិជ្ជមាន​ ចង់​ឃើញ​តារា​ទាំង​ពីរ​ដួង​នេះ​សាក​ល្បង​បើក​ចិត្ត​សិក្សា​ពី​គ្នា​ ​​រហូត​លាន់​មាត់​​ថា​៖ «Pitchy ស្រលាញ់​អ្នក​ណា ​ខ្ញុំ​ស្រលាញ់​អ្នក​ហ្នឹង​ដែរ​» «Pitchy យក​មែក​កន្ទួត​ឱ្យ​ម៉ាក់​ភ្លាម​» «ហេតុអី​មុខ​ដូច​គ្នា​ម្ល៉េះ?» «ឈប់​ភ្លាម​» «សាកសមគ្នាណាស់​» ។ល។

ទស្សនា​វីដេអូ​ព័ត៌មាន​របស់​សារព័ត៌មាន​ Top News ខាងក្រោម​

Share.