យោងតាមសារព័ត៌មានជាតិមីយ៉ាន់ម៉ាបានឱ្យដឹងថាដីកាចាប់ខ្លួនមនុស្សចំនួន១៨នាក់ក្នុងនោះមានអ្នកសិល្បៈអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមនិងអ្នកសារព័ត៌មានពីររូបពីបទប្រឆាំងនឹងញុះញង់ឱ្យមន្ត្រីយោធាបោះចោលទំនួលខុសត្រូវនិងតួនាទីខ្លួន។ ក្នុងនោះ Han Lay ត្រូវបានគេតាមគំរាមនៅលើបណ្ដាញសង្គមថានាងនឹងត្រូវជាប់ពន្ធនាគារប្រសិនបើនាងត្រលប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

ឆ្លើយប្រាប់ BBC កញ្ញា Han Lay បានឱ្យដឹងថាមិត្តភក្ដិរបស់នាងម្នាក់ត្រូវបានសម្លាប់ ចំណែកនិស្សិតដែលជាសិស្សប្អូនជំនាន់ក្រោយរបស់ Han Lay ត្រូវបានគេចាប់បញ្ជូនទៅកាន់ពន្ធនាគារ។ មកដល់បច្ចុប្បន្ននេះមានមនុស្សយ៉ាងហោចណាស់២៥០០នាក់ហើយត្រូវបានចាប់ខ្លួននឹងបញ្ជូនទៅកាន់ពន្ធនាគារនេះបើយោងតាមការឱ្យដឹងជំនួយការសមាគមន៍អ្នកទោសនយោបាយមីយ៉ាន់ម៉ាបានបញ្ជាក់។
«គាត់មិនបានទៅចូលរួមការប្រឆាំងតវ៉ានោះទេ។ គាត់ចេញក្រៅទៅភោជនីយដ្ឋានដើម្បីទិញកាហ្វេញ៉ាំប៉ុន្តែត្រូវគេបាញ់សម្លាប់»។
Han Lay បានស្នើសុំមិនបង្ហាញឈ្មោះទីកន្លែងកំណើតរបស់ខ្លួនដើម្បីការពារសុវត្ថិភាពគ្រួសារម្យ៉ាងទៀតពេលនេះទំនាក់ទំនងរវាងនាងនិងគ្រួសារក៏ពិបាកណាស់ដែរដោយសារតែអ៊ិនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានកាត់ផ្ដាច់។
គួរដឹងថាលោកស្រី Ms Suu Kyi មេដឹកនាំប្រជាធិបតេយ្យត្រូវបានជាប់បទប្រឆាំងនឹងក្រុមសកម្មការងារសម្ងាត់ភូមាជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ៕