ការប្រកួតពានរង្វាន់ Cambodian League Cup ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយល្ងាចនេះក្រុមម្ចាស់ជើងឯកឆ្នាំ២០២២ ភ្នំពេញក្រោន ត្រូវប៉ះ ណហ្គាវើលដ៍ ដែលការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៦.៣០ នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ចំពោះលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-ជើងទី១ គិរីវង់ ០-៣ ភ្នំពេញក្រោន
-ជើងទី២ ភ្នំពេញក្រោន ៣-០ គិរីវង់។

-ជើងទី១ ណាហ្គាវើលដ៍ ១-០ វិសាខា
-ជើងទី២ វិសាខា ១-១ ណាហ្គាវើលដ៍។

បច្ចុប្បន្នភ្នំពេញក្រោន គឺជាក្រុមដែលមិនទាន់ចាញ់​សោះ គិតត្រឹម​មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្រោមការដឹកនាំរបស់លោក Oleg Starynskyi៖
ប្រកួតទី១៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ប្រកួតទី២៖ ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ខ.ភ.ម
ប្រកួតទី៣៖ ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ប្រកួតទី៤៖ ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
ប្រកួតទី៥៖ ភ្នំពេញក្រោន ១-០ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
ប្រកួតទី៦៖ ភ្នំពេញក្រោន ៣-០ នគបាលជាតិ នៅកីឡដ្ឋាន ស្មាត អ អេស អិន
ប្រកួតទី៧៖ គិរីវង់ ០-៣ ភ្នំពេញក្រោន នៅកីឡដ្ឋានគិរីវង់ ប្រកួតទី៨៖ ភ្នំពេញក្រោន ៣-០ គិរីវង់ នៅកីឡដ្ឋាន ស្មាត អ អេស អិន។

សម្រាប់ពានរង្វាន់​បាល់ទាត់ Cambodian League Cup ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​ ១៤ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

Share.