ក្រុមបាល់ទាត់មេឃខៀវ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានគ្រងជើងឯក​ FA Cup រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ Manchester United ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃទី៣ ខែមិថុនា។

២គ្រាប់ជ័យជម្នះរបស់ Man City ស៊ុតបញ្ចូលទីដោយកីឡាករ İlkay Gündoğan នៅនាទី១’ និង៥១’ ខណ:១គ្រាប់របស់ Man United រកបានដោយបាល់ពិន័យ១១ម៉ែត្រ Bruno Fernandes នៅនាទី៣៣’។

ពានរង្វាន់ FA Cup បង្កើតឡើងដំបូងនៅឆ្នាំ១៨៧១​ បច្ចុប្បន្នមានអាយុកាល ១៥២ឆ្នាំ ខណ: Arsenal គឺជាក្រុមឈ្នះពាននេះច្រើនជាងគេ១៤ដង ហើយ Man City ឈ្នះបាន៧ដង។

ដោយឡែកក្រុមបាល់ទាត់នារី FC Barcelona Femení ក្រោមការដឹកនាំរបស់លោក Jonatan Giráldez បានគ្រងជើងឯក UEFA Women’s Champions League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ Wolfsburg ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Philips Stadion។

២គ្រាប់របស់ Wolfsburg ស៊ុតដោយកីឡាការនី Pajor នៅនាទី៣’ និង Popp នៅនាទី៣៧’ ខណ: Barcelona ស៊ុតវាយបក៣គ្រាប់ដោយកីឡាការនី Guijarro នៅនាទី ៤៨’, ៥០’ និង Rolfö នៅនាទី ៧០’។

ពានរង្វាន់ UEFA Women’s Champions League បង្កើតឡើងដំបូងនៅឆ្នាំ ២០០១​ បច្ចុប្បន្នមានអាយុកាល ២២ឆ្នាំ ខណ: Lyon គឺជាក្រុមឈ្នះពាននេះច្រើនជាងគេ៨ដង ហើយ Barcelona ឈ្នះបាន២ដង៕

Share.