នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អ្នកនាង សួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានប្រកាសដំណឹងល្អថាខ្លួនបានជាសះស្បើយពីជំងឺ COVID-19 ហើយ ពេលនេះក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញទៅផ្ទះវិញបានហើយគ្រាន់តែបន្តធ្វើចត្តាឡីស័កនៅបន្ទប់ដាច់ដោយឡែករហូតដល់ទី២០មេសាដើម្បីធ្វើតេស្តសំណាកជាលើកចុងក្រោយឱ្យកាន់តែច្បាស់ថាពិតជាបានជាសះស្បើយ១០០ភាគរយ។

អ្នកនាង សួស វីហ្សា ក្រោយពីបានសំរាកព្យាបាលអស់រយៈពេល១៧ ថ្ងៃក៏ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះហើយជាមួយនឹងដំណឹងដ៏រីករាយនេះអ្នកម្ដាយថ្មោងថ្មីរូបនេះក៏មិនភ្លេចឆ្លៀតថ្លែងអំណរគុណចំពោះមនុស្សល្អៗបងប្អូនមិត្តអ្នកសិល្បៈដែលតែងតែលើកទឹកចិត្តដល់រូបនាង។ អ្នកនាងបានរៀបរាប់ឈ្មោះអ្នកដែលនាងថ្លែងអំណរនិងដឹងគុណយ៉ាងលម្អិតមានដូចជា៖ អគ្គនាយកហង្សមាស ,កូនស្រីអគ្គនាយកហង្សមាស, បងណុប បាយ៉ារិទ្ធ, បងស្រី សុគន្ធ និសា, បងស្រី កែវចាន់ និមល,ហ៊ា តូ (លោក អ៊ិន ទីតូ) បង ប៉ (អេកូ វ៉ាក់សុង), បង សាន សុវណ្ណឌីន, បងប្រុស លី ស៊ីនហួន ,បង រត្ន័, ប្អូនស្រី វីឌីណែត, បងប្រុស ធែល ថៃ,បងស្រី ពេជ្រ សោភានិងម៉ាក់អុំ,បងប្រុស ប៉ែន ចំរ៉ុង,បងប្រុស គួច ខេវិន,បង នីកូ ,មីងរី នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស,បង ចន ចន្ទ័លក្ខិណា,និង បងប្រុស ហេង ឡុង។
សូមរំលឹកឡើងវិញថាអ្នកនាង សួស វីហ្សា តារាចម្រៀង ហង្ស មាស បានតេស្ដរកឃើញមានវិជ្ជមាន កូវីដ-១៩ នៅក្នុងការយកតេស្តសំណាកលើកទី ៣ កាលពីថ្ងៃទី ២២ ខែមីនា ហើយត្រូវបានបញ្ជូនឱ្យទៅសំរាកព្យាបាលនៅសណ្ឋាគារ The Great Duke នៅក្នុងថ្ងៃជាមួយគ្នា៕