លោក Oleg Starynskyi លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់​ការ​ប្រកួត​វគ្គផ្តាច់​ព្រ័​ត្រ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ថាការប្រកួតជា​មួយណាហ្គាវើលដ៍ គឺ​ជា​ការ​ប្រកួត​ដ៏តាន់តឹង តែលោក​ចង់​ឲ្យ​បញ្ចប់​ការ​ប្រកួត​ត្រឹម ៩០​នាទី។

គ្រូបង្វឹកភ្នំពេញក្រោន បាន​និយាយថា៖ «ណាហ្គាវើលដ៍មានកីឡាករល្បឿនលឿន និងលេង​ការពារ​វាយ​បកបានល្អ ​តាម​ពិតទៅ​ខ្ញុំចង់​ឲ្យ​ការ​ប្រកួត​នេះ​បញ្ចប់​ទៅ​ត្រឹម ៩០នាទី តែ​ក្រុម​បាន​ប្រឹង​ប្រែង​អស់​ ហើយ​សំណាង​មិន​នៅ​ខាង​យើង»។

លោក Oleg Starynskyi បានបន្ថែម​ថា៖ «សម្រាប់ការប្រកួតបែបនេះ ក្រុម​របស់​យើង​ធ្លាប់​បាន​ជួប​នៅវគ្គផ្សាច់ព្រ័ត្រកន្លងមក ហើយណាហ្គាវើលដ៍ បានប្រើប្រាស់​ទម្រង់​លេង ៥-៤-១ គឺ​ជាការលេងលេង​ការពារខ្លាំង និង​វាយ​បកលឿនៗ ប៉ុន្តយើង​បាន​រៀប​ចំត្រៀម​រួច​ជាស្រេច​សម្រាប់​ក្រុម​របស់​ពួក​យើង»។

គ្រូបង្វឹក​រូប​នេះ បាន​លើកឡើង​ថា សម្រាប់​ការ​ប្រកួត​នៅវគ្គផ្ដាច់ព្រ័ត្រនេះ យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ និងហ្វឹកហាត់​បាន​យ៉ាង​ល្អ បន្ទាប់​ពី​សម្រាក​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២។ លោក​បាន​លើកឡើង​ថា សម្រាប់ការដាក់​​កីឡាករ ប្រាក់ ធីវ៉ា ឲ្យ​ចូល​លេង​គឺ​គេគឺជាកីឡាករដែល​មាន​បម្លាស់​ទី​បាន​លឿង ដោយឡែក​សម្រាប់ លឹម ពិសុទ្ធ លោក​សម្រេច​ដាក់​ឲ្យ​ចូល​លេង​នៅ​តង់​ទី២ គឺ​ដើម្បី​ឲ្យ​គេ​មាន​កម្លាំង​ពេញ ដូច​ឃើញ​ស្រាប់ ពិសុទ្ធ បាន​បង្កើតឱកាសបាន ២ទោ៣ដល់នៅចុងម៉ោង។

គួរបញ្ជាក់ថា ក្រុមភ្នំពេញក្រោម បាន​គ្រងតំណែងជើងឯក Cambodian League Cup ឆ្នាំ២០២៣ បន្ទាប់​ពី​ស្មើក្នុងលទ្ធផល ១-១ បន្ទាប់​ពី​ម៉ោងបន្ថែម ១៥នាទី ២ដង និង​ឈ្នះ​ដោយ​បាល់​កាត់​សេចក្ដី ១១ម៉ែត្រ ក្នុង​លទ្ធផល ៣-២។ ដូចនេះភ្នំពេញក្រោម បាន​គ្រងតំណែងជើងឯក Cambodian League Cup​ ២ឆ្នាំជាប់​គ្នា (២០២២ និងឆ្នាំ២០២៣)។

ស្នាដៃរបស់លោក Oleg Starynskyi នៅឆ្នាំ២០២២៖
-ឈ្នះពាន Cambodian Super Cup
-ឈ្នះពាន Cambodian League Cup
-ឈ្នះពានលីគកំពូលកម្ពុជា Cambodia Premier League
-ឈ្នះពានគ្រូបង្វិកល្អជាងគេ៕

Share.