កំពង់ធំ ៖ ផ្ទះឈើប្រក់ស័ង្កសីមួយខ្នង ត្រូវបានដើមត្នោតបាក់រលំសង្កត់លើ ដោយសារគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់បោកបក់ខ្លាំង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រាច ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមអាជ្ញាធរបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងស្រុកខាងលើ មានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ ធ្វើឲ្យរលំដើមត្នោតមួយដើមសង្កត់លើផ្ទះប្រជាពលរដ្ឋមួយចំហៀង ​ជាសំណាងល្អដែលមិនប៉ះពាល់មនុស្សនៅក្នុងផ្ទះ គឺខូចខាតផ្ទះ និងសំភារៈមួយចំនួន។

ជាមួយគ្នានោះដែរ អាជ្ងាធរបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពិសេស នៅពេលមានភ្លៀងផ្គរ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ហើយត្រូវតាមដានពីការជូនដំណឹងផ្សេងៗ​ពីស្ថានភាពអាកាសធាតុ៕

អត្ថបទ៖ ព្រះសីហនុ

Share.