នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា រកឃើញម្ចាស់មេដាយមាសទី៥ គឺកីឡាការិនី យិន សូត លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 ខណ:កីឡាការិនី ងួន រតនា លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ T46 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

មកស្គាល់ម្ចាស់មេដាយមាសទាំង៥របស់កម្ពុជា៖
– កីឡាការិនី ងួន រតនា លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ T46
– កីឡាការិនី យិន សូត លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11
– កីឡាការិនី វិត ចន្ថា លើវិញ្ញាសា រត់ចម្ងាយ ៤០០ម៉ែត្រ​
– កីឡាការិនី វ៉ិត ចន្ថា វិញ្ញាសាលោតចម្ងាយនារី T64
– ក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្តើមបាន​មេដាយមាស មុន​គេ ឲក្រោយ​យកឈ្នះថៃ នៅវគ្គ​ផ្ដាច់ព្រ័ត្រ។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន១៤ប្រភេទ រួមមានកីឡាប៊ូស្យា បាល់​ទាត់​ម្ខាង​៥នាក់ (ចលករខួរក្បាល) បាល់​បោះ​ពិការ​ភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់​ទាត់​ម្ខាង​៧នាក់ (ចលករខួរក្បាល) អត្ត​ពល​កម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និង​កីឡាអេឡិចត្រូនិច (Demonstration Sport)។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន ១១ប្រទេសដដែល ប៉ុន្តែប្រកួតប្រជែង ចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការ​ធ្វើម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

Share.