បន្ទាប់ពីក្លិបបាល់ទាត់ Real Madrid ប្រកាសចែកផ្លូវជាមួយកីឡាករចំនួន ៤រូបគឺ Karim Benzema, Marco Asensio, Mariano និង Eden Hazard ក្រោយចប់រដូវកាល ២០២២-២៣។

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា Marco Asensio បានយល់ព្រមចូលរួមជាមួយ PSG សមាជិកលីគកំពូលបារាំង ដោយគ្មានតម្លៃខ្លួន (Free Agent) ខណ:កិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។

កិច្ចព្រមព្រៀងខាងលើធ្វើឡើងបន្ទាប់ពី Paris Saint-Germain ប្រកាសចែកផ្លូវជាមួយតារាឆ្នើម Lionel Messi និងខ្សែការពារ Sergio Ramos ខណ:អនាគតរបស់ Neymar នៅទីក្រុងនៅទីក្រុងប៉ារីស នៅមានភាពស្រពិចស្រពិល។

ដោយឡែកខ្សែប្រយុទ្ធ Karim Benzema បានយល់ព្រមចូលរួមជាមួយក្រុមបាល់ទាត់ Al Ittihad នៅអារ៉ាប៊ីសាអូឌីត ជាមួយកិច្ចសន្យាដល់ឆ្នាំ ២០២៦ ទទួលបានថ្លៃនឿយហត់១ឆ្នាំ ២០០លានដុល្លារ៕

Share.