កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) ប្រធានក្រុម Burn X Flash រយៈពេល ៦ខែ ដោយគិតចាប់​ពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ រហូត​ដល់​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

មូលហេតុ នឹងការផ្អាកនេះទៅលើករណីលោក តែ តេកហេង (Lee Xin) បាន​លើក​ស្បែក​ជើង​ពេល​កំពុង​ផ្សាយ​ផ្ទាល់ ក្នុង​កំឡុង​ការ​ប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការចុះផ្សាយរបស់សារព័ត៌មានបរទេស https://wan2playgame.net/mlbb-pro-player-taunt-with

មុន​ពេលប្រកាស​ផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏បាន​ចេញ​លិខិតអញ្ជើញ ដើម្បី​ឲ្យ លោក តែ តេកហេង (Lee Xin) ប្រធានក្រុម Burn X Flash មក​ធ្វើ​ការ​ដោះ​ស្រាយ​​​ចំពោះ​បញ្ហា​នេះ​ផង​ដែរ៕​

Share.