អ្នក​នាង​ ខាត់ សុឃីម ​តារា​ចម្រៀង​ តារា​កំប្លែង​ ពិធីការិនី​ និង​ជាតារា​សម្ដែង​ផង​នោះ​ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ជាមួយ​នឹង​ប្អូន​ស្រី​ នៅ​លើ​បណ្ដាញ​សង្គម​​ រហូត​ធ្វើ​ឱ្យម​ហាជន​លាន់​មាត់​ថា​មួយ​ណា​ជា​​ អ្នក​នាង​ ខាត់​ សុឃីម ហើយមួយ​ណា​ជា​​ប្អូន​ស្រី​អ្នក​នាង​​ ខាត់​ សួស្ដី​​ ?

រូប​ថត​មួយ​សន្លឹក​ជាមួយ​នឹង​ប្អូន​ស្រី ខាត់ សួស្ដី នៅ​ពេល​អ្នក​នាង​ ខាត់ សុឃីម​ បង្ហោះ​មាន​អ្នក​គាំទ្រ​ចូល​មក​សរសើរ​ច្រើន​ថា​ ពីរនាក់​ប្អូន​អ្នក​នាង​ស្អាត​ដូច​គ្នា​ ចំណែក​ទឹក​ដម​សំឡេង​ច្រៀង​វិញ​ក៏​ពីរោះ​ដូច​គ្នា​ ខណៈ​ដែល​មាន​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​អ្នក​ទាំង​ពីរ​​មុខ​មាត់​ដូច​គ្នា​ប្រៀប​ដូច​ជា​កូន​ភ្លោះ​។

​រូបថត​ Selfie ដែល​ធ្វើ​ឱ្យ​មហាជន​ ចាប់​ច្រឡំ ​មិន​ដឹង​ថា​មួយ​ណា​ជា​បង​ មួយ​ណា​ជា​​ប្អូន ​នោះ គឺ​​ អ្នក​នាង​ ខាត់ សុឃីម នៅ​ឈរ​ពី​ខាង​ក្រោយ​ ចំណែក​ប្អូន​ស្រី​ ខាត់ សួស្ដី​ ថត​នៅ​ពី​ខាង​មុខ​ មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​គាត់​អាច​ដឹង​ថា​ម្នាក់​ណា​ជា​ សុឃីម ម្នាក់​ណា​ជា​សួស្ដី​ ព្រោះ​ចំណាំ​បាន​អាវ ដែល​អ្នក​នាង​ ខាត់ សុឃីម ធ្លាប់​ពាក់​និង​បង្ហោះ​នៅ​លើ​ផេក​របស់​អ្នក​នាង​​។

ចុះ​ប្រិយមិត្ត​ត្រយង​ញូវស៍​វិញ​ ក្រោយ​ពី​បាន​ឃើញ​រូប​ថត​មួយ​សន្លឹក​នេះ​ហើយ​ យល់​ឃើញ​ថា​ ប្អូន​ស្រី​អ្នក​នាង​ ខាត់​ សួស្ដី​ ដូច​អ្នក​នាង​ ខាត់​ សុឃីម​ កម្រិត​ណា​ដែរ​?​

Telegram-Troryorng
Share.